លោកពូទីនបង្ហាញពីមូលហេតុដាក់បញ្ចូលតំបន់គ្រីមៀក្រោមការគ្រប់គ្រងរបស់រុស្ស៊ី

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ីលោកពូ ទីនបាន បញ្ជាក់ពីមូលហេតុដែលធ្វើឲ្យទីក្រុងមូស្គូត្រូវដាក់បញ្ចូលតំបន់គ្រីមៀស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។

ឆ្លើយតបនឹងបទសម្ភាសន៍របស់បណ្តាញ ព័ត៌មាន REN TV កាលពីថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៦ ប្រធានាធិបតី ពូ ទីន បានបញ្ជាក់ថា លោកខាងលិចកំពុងស្វែង រកសត្រូវខាងក្រៅដើម្បីរក្សាសណ្តាប់ធ្នាប់ ផ្ទៃក្នុងអាមេរិក។

លោកពូទីនបានបញ្ជាក់ថា «លោកខាង លិចបានបង្កើតច្បាប់ថ្មីហើយដើម្បីសម្រេច នៅគោលដៅទាំងនោះចាំបាច់ត្រូវតែបង្កើត សត្រូវរួមនៅខាងក្រៅ»។ ការពិតបាន បង្ហាញ ឲ្យឃើញថា ការដែលអង្គការណាតូ បង្កើតយុទ្ធសាស្រ្តទប់ទល់ជាមួយរុស្ស៊ីនោះធ្វើឲ្យរុស្ស៊ីត្រូវតែមានវិធានការ សម្រាប់ទប់ស្កាត់។ លោកពូទីនបញ្ជាក់ ទៀតថា លោកបានដឹងពីមូលហេតុដែលណាតូធ្វើដូច្នេះដើម្បីបង្កើតច្បាប់សម្រាប់ ខ្លួនគេ។

ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែនក៏ដូចជាការ ដាក់បញ្ចូលតំបន់គ្រីមៀនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីគឺក្រោយពេលដែលមានការ ធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្និទ្ធនឹង រុស្ស៊ីវិចទ័រ យ៉ាណូកូវិច ដោយឡើងមេដឹកនាំស្និទ្ធនឹងលោកខាងលិចឡើងកាន់ អំណាចធ្វើឲ្យអាមេរិក និងណាតូលូកដៃ ចូលក្នុងប្រទេសនេះបាន។ នៅពេលនោះ ត្រូវមានទីតាំងយោធាថ្មី និងកាំជ្រួចមីស៊ីល ប្រព័ន្ធការពារត្រូវបញ្ជូនទៅកាន់អ៊ុយក្រែនដើម្បីទប់ទល់នឹងលោកខាងលិច។

កាលពីខែកុម្ភៈ ឆ្នាំ២០១៤ រុស្ស៊ីបាន អនុវត្តយុទ្ធសាស្ត្រ (និទាឃរដូវគ្រីមៀ) ដើម្បីដាក់បញ្ចូលតំបន់នោះក្រោមការគ្រប់គ្រងរបស់ខ្លួន។ រុស្ស៊ីជំរុញឲ្យមានការបោះឆ្នោតប្រជាមតិពីការចាកចេញរបស់ពល រដ្ឋគ្រីមៀទៅចូលជាមួយរុស្ស៊ីហើយពល រដ្ឋនៅទីនោះជាង៩០ភាគរយនិយាយ ភាសារុស្ស៊ីដែលជាហេតុជួយឲ្យរុស្ស៊ី សម្រេចបានគោលដៅខាងលើ៕

putin

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print