ប្រធានសហព័ន្ធកីឡាសីប៉ាក់តាក្រជំរុញឲ្យគ្រូបង្វឹកបណ្តុះបណ្តាលសិស្សយ៉ាងតិច២នាក់ក្នុង១ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ វិស័យកីឡាសីប៉ាក់តាក្រ ឬសីដក់អាចរីកចម្រើនឡើងបានអាស្រ័យដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះលោកគ្រូអ្នកគ្រូមានតួនាទីសំខាន់ណាស់ក្នុងការជ្រើសរើសយុវជនជំនាន់ក្រោយដែលមានឧបនិស័្សយយកមក បណ្តុះបណ្តាលសម្រាប់ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះក្នុងងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ។ នេះជាការលើកឡើង របស់លោក មាស សារិន ប្រធានសហព័ន្ធកីឡាសីប៉ាក់តាក្រកម្ពុជាដែលថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាវគ្គ បណ្តុះបណ្តាលគ្រូបង្វឹកកីឡាសីប៉ាក់តាក្រកម្រិត១កាលពីរសៀលថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៦នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

លោកមាស សារិន មានប្រសាសន៍ថា តាមប្រវត្តិ កីឡាសីប៉ាក់តាក្រពីមុនប្រទេសកម្ពុជាយើងបានហៅថា សីដក់ដូចមាន នៅក្នុងរឿងព្រេងនិទាន ឃុន ផែន ឃុន ឆាង ជាដើម។ នៅក្នុងសម័យនោះកីឡា ប្រភេទនេះត្រូវបានគេយកមកលេងដើម្បីប្រកួតប្រជែងគ្នា ឬក៏លេងដើម្បីកម្សាន្តនៅតាមភូមិឃុំ ។ ប៉ុន្តែក្រោយមកខ្មែរយើង ហាក់មិនចាប់អារម្មណ៍ហើយយូៗទៅក៏នាំគ្នាបំភ្លេចចោលអស់ ទើបតែនៅឆ្នាំ១៩៩៣ ខ្ញុំបានស្ពាយសីដក់មកកម្ពុជាវិញដោយនាំមកទាំងឈ្មោះថ្មី គឺសីប៉ាក់តាក្រតាមបែបសម័យកីឡាទំនើប។

លោកប្រធានសហព័ន្ធបានបន្តទៀត ថា ដើម្បីឲ្យវិស័យកីឡាសីប៉ាក់តាក្រនេះឲ្យកាន់តែមានភាពរីកចម្រើនឡើងលោកគ្រូ អ្នកគ្រូ ដែលទើបបញ្ចប់វគ្គសិក្សានេះ ត្រូវតែខិតខំធ្វើជ្រើសរើសយុវជនដែលមានទេពកោសល្យយកមកបណ្តុះបណ្តាលយូរៗ ទៅ៣ឬ៤ឆ្នាំក្រោយយើងនឹងមានសីដកលេងទូទាំងប្រទេសកម្ពុជា ។ ជាមួយគ្នា នេះដែរ លោកPoonsak Permsap បានក្រើនរំលឹកដល់គ្រូបង្វឹកទាំងអស់បន្ថែមថា គ្រូទាំងអស់ត្រូវតែយកចំណេះដឹងដែលបានពីវគ្គបណ្ដុះបណ្ដាលនេះទៅបង្វឹកហាត់បន្តដល់សិស្សជំនាន់ក្រោយ ។ បើមានតែគ្រូល្អ ប៉ុន្តែគ្មានសិស្សល្អក៏វិស័យកីឡានេះមិន ដើរទៅមុខដែរ ។ លោកសង្ឃឹមថា សិក្ខា កាមទាំងអស់នឹងខិតខំបណ្តុះបណ្តាលយុវជនជំនាន់ក្រោយរបស់ខ្លួនឲ្យបានខ្លាំងក្លា ព្រោះកីឡានេះក៏ជាមរតករបស់កម្ពុជាដែរ។

លោក គួច សុភៈ អគ្គលេខាធិការសហព័ន្ធកីឡាសីប៉ាក់តាក្រកម្ពុជា បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលមានរយៈពេល១សប្តាហ៍ ក្នុងនោះសិក្ខាកាមចូលរួមសិស្សមានសរុប២៥នាក់ជាលទ្ធផលនៃការសិក្សាគឺមាន សិក្ខាកាម១០នាក់ស្មើនឹង៤០ភាគរយបានទទួលនិទ្ទេស៩នាក់ស្មើនឹង៣៦ភាគរយ ទទួលបាននិទ្ទេសល្អបង្គួរ និង៦នាក់ស្មើ នឹង២៤ភាគរយទទួលបាននិទ្ទេសមធ្យម ៕

sarim-2 sarim-1 sarim-4 sarim-3 sarim-5

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print