លោក អូស្មាន ហាស្សាន់៖ ម៉ាឡេសុីគ្រោងវិនិយោគ៥០លានដុល្លារ លើវិស័យសត្ដឃាតជាមួយក្រុមហ៊ុនអូស្ដ្រាលីនៅខេត្ដព្រះសុីហនុ

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលហាឡាលកម្ពុជា (សត្ដឃាត) បានដឹកនាំគណៈប្រតិភូម៉ាឡេស៊ី ដែលមានអគ្គនាយកក្រុមហ៊ុន HDC មន្រ្តីស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រួមជាមួយ សម្ព័ន្ធយុវជនមុស្លិមកម្ពុជា រាជធានី និងខេត្តព្រះសីហនុ និងកំពត ដើម្បីចុះពិនិត្យ និងធ្វើទស្សនកិច្ចប្រព័ន្ធផលិតកម្មរបស់សត្តឃាតដ្ឋាន នៃក្រុមហ៊ុន SLN Meat Supply ជាក្រុមហ៊ុន សំឡេះសាច់ និងវេចខ្ចប់ ផលិតផ្គត់ផ្គង់សាច់គោអូស្ត្រាលី នៅក្នុងប្រទេសកម្ពុជា និងនាំទៅក្រៅប្រទេសលំដាប់ថ្នាក់លេខ២ នៅលើពិភពលោក ហើយនៅកម្ពុជាជាលំដាប់ធំជាងគេបង្អស់ក្នុងតំបន់អាស៊ី។

ពិធីនេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្រុមហ៊ុន SLN Meat Supply ក្រុងព្រះសីហនុ  ។

តាមការបញ្ជាក់ឲ្យដឹងពីលោក Datuk Seri Rizuan Abdul Hamid ប្រធានក្រុនហ៊ុនអភិវឌ្ឍន៍ហាឡាលម៉ាឡេស៊ីប្រចាំនៅក្រុងព្រះសីហនុ បានលើកឡើងថា ៖ នៅពេលខាងមុខនេះ ក្រុមហ៊ុន និងបង្កើន គម្រោងវិនិយោគរបស់ខ្លួនជាមួយក្រុមហ៊ុន SLN Meat  Supply កម្ពុជាប្រមាណ៥០លានដុល្លារ ដោយមើលឃើញពីសក្តានុពលសេដ្ឋកិច្ចរីកចម្រើនរបស់កម្ពុជា ក៏ដូចជាវិសាលភាពរបស់ក្រុមហ៊ុន ស្តង់ដារអន្តរជាតិ ដែលរកចំណូលរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ ។

ក្រៅពីនោះដោយមើលឃើញថា រដ្ឋាភិបាលកម្ពុជា ទើបចេញអនុក្រិតស្តីពីការបង្កើតគណៈកម្មាធិការហាឡាល ដែលមានក្រសួងពាណិជ្ជកម្មសហការជាមួយគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជាធ្វើឲ្យក្រុមហ៊ុនរដ្ឋម៉ាឡេស៊ីនេះ បានចាប់អារម្មណ៍ជាខ្លាំងទៅលើការវិនិយោគវិស័យសត្តឃាត និងផលិតសាច់វេចខ្ចប់បែបហាឡាលនៅកម្ពុជា។

លោក ជា តុលា ប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន SLN Meat Supply Pty Ltd  បានឲ្យដឹងថា ៖ ជាជំហានចាប់ផ្តើម រោងចក្រមួយនេះផ្តល់ចង្វាក់ផលិតក្នុងកម្រិត៤០ទៅ៥០ក្បាលក្នុងមួយម៉ោង ហើយប្រមាណ១០០ក្បាលក្នុង១ថ្ងៃ ដែលគោនិមួយៗមានទម្ងន់ពី៥០០ ទៅ៦០០គីឡូក្រាម។ ទីផ្សារផ្គត់ផ្គង់គឺសម្ដៅគ្រប់ប្រទេសក្នុងតំបនអាស៊ី ហើយជាក់ស្តែងសព្វថ្ងៃទីផ្សារធំជាងគេរបស់ក្រុមហ៊ុនលោកគឺប្រទេសហ្វីលីពីន និងប្រទេសចិន។

បន្ទាប់ពីទស្សនកិច្ចនៅសត្តឃាតដ្ឋាន ពេញមួយល្ងាចមក លោក អូស្មាន ហាស្សាន់ ក៏បានជួបសំណេះសំណាលជាមួយប្អូនៗ យុវជនខេត្តព្រះសីហនុ និងកំពត ដើម្បីផ្តល់ដំបូន្មាន ផ្នែកជំនួញ ពាណិជ្ជកម្ម ដល់យុវជនឲ្យចូលរួមសកម្មក្នុងសកម្មភាពលើកស្ទួយសហគមន៍ ។

លោកបន្ដថា៖ ប្អូនៗ យុវជនត្រូវយកចិត្តទុកដាក់លើការទៅចុះឈ្មោះបោះឆ្នោត ដែលនៅសល់តែប៉ុន្មានថ្ងៃទៀត នឹងផុតកំណត់ ជាពិសេសត្រូវសហការគ្នាផ្សព្វផ្សាយបន្តដល់សហគមន៍របស់យើងឲ្យគាត់យកចិត្តទុកដាក់ ទៅចុះឈ្មោះឲ្យខានតែបាន ព្រោះនៅសល់តែប្រមាណ១សប្តាហ៍ទៀតប៉ុណ្ណោះនឹងត្រូវបិទការចុះឈ្មោះបោះឆ្នោតហើយ ៕

hasanhasan-4hasan-1 hasan-3 hasan-2 hasan-1 hasan-2 hasan-5 hasan-6 hasan-3

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print