img-20161124-wa0015

ចាប់ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

nkd-36x6_outline

ខេត្តស្វាយរៀង៖ យុវជនសង្ស័យ៣នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តស្វាយរៀងធ្វើការឃាត់ខ្លួនករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

មន្ត្រីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងជំនាញមន្ទីរយុត្តិធម៌សហការជាមួយកម្លាំងមន្ទីរបច្ចេកទេសសន្តិសុខកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលការងារយុត្តិធម៌ ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចេញប្រតិបត្តិការបង្រ្កាបមុខសញ្ញារក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់បញ្ជូនមកមន្ទីរយុត្តិធម៌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង។

ជនសង្ស័យដែលឃាត់ខ្លួនមានទី១ឈ្មោះខ្វាន់ ចាន់នូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងផ្សារដែក មានទីលំនៅបច្ចុប្បន្នភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ទី២ឈ្មោះ សុខ ភក្តី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុង-ស្វាយរៀង និងទី៣ឈ្មោះ រាជ ប៊ុនហេង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតរួមមាន៖ ម្សៅក្រាមពណ៌សថ្លា១កញ្ចប់ ម៉ូតូ១គ្រឿងម៉ាកCBR ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1CV-0658 ទូរស័ព្ទដៃចំនួន៣គ្រឿង ប្រាក់រៀលចំនួន៦៦,០០០រៀល កាតគ្រីម៉ូតូ១សន្លឹក កាបូបដៃ១។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងមន្ទីរយុត្តិធម៌កងរាជអាវុហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមច្បាប់៕

img-20161124-wa0015 img-20161124-wa0017 img-20161124-wa0018

ដោយ៖ យឹម សុថាន

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print