ព្រះរាជអាជ្ញាខេត្តកំពង់ធំបើកយុទ្ធនាការចុះឃាត់ខ្លួនមន្រ្តីមេព្រៃ និងអ្នកកាសែត៣នាក់ដាក់កុងត្រូលជជុះទារលុយរថយន្ត

ចែករំលែក៖

ខេត្តកំពង់ធំ៖ សមត្ថកិច្ចចម្រុះខេត្តកំពង់ធំសហការណ៍នឹងក្រោមការសម្របសម្រួលផ្ទាល់ពីព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងចុះបោសសំអាតកុងត្រូលជជុះនៅតាមបណ្តោលផ្លូវមួយចំនួនក្នុងឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ហើយបាន ឃាត់ខ្លួនមន្រ្តីមេព្រៃម្នាក់ និងអ្នកការសែត២នាក់ដែលសង្ស័យដាក់កុងត្រូលកាក់ រថយន្តទារលុយ។ ករណីឃាត់ខ្លួនមនុស្ស៣នាក់ខាងលើនេះបានធ្វើឡើងនៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយចាប់ពីចំណុចផ្លូវខ្វែងកំពង់ថ្មឆ្ពោះទៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងចំណុចអូរធំ ស្ថិតក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

មន្រ្តីអាវុធហត្ថខេត្តកំពង់ធំឲ្យដឹងថា ជនដែលជាប់សង្ស័យដាក់កុងត្រូលជជុះកាក់រថយន្តទាលុយពីប្រជាពលរដ្ឋត្រូវ បានចាប់ខ្លួនទី១.ឈ្មោះ មុី រដ្ឋា, ឈ្មោះ សយ វល្លិ៍ ទាំងពីអ្នកនេះជាអ្នកការសែត ក្នុងស្រុក និងឈ្មោះ ហៀង ប៊ុនធឿន ជាមន្រ្តីមេព្រៃផ្នែកកំពង់ថ្ម ហើយក្រោយពីឃាត់ខ្លួនបានបញ្ជូនទៅសាកសួរនៅទី បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ។

មន្រ្តីអាវុធហត្ថខេត្តកំពង់ធំបានឲ្យដឹង នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ថា ជនសង្ស័យដែលដាក់កុងត្រូលទារលុយពីរថយន្តស្ថិតនៅក្នុងការសាកសួរនៅឡើយ ហើយមិនទាន់សម្រេចការចោទប្រកាន់យ៉ាងណា ដើម្បីបញ្ជូនទៅតុលាការនៅ ឡើយទេ។

នៅក្រោយការឃាត់ខ្លួនជនសង្ស័យ៣នាក់ខាងលើពាក់ព័ន្ធការកុងត្រូលជជុះនេះ លោក អ៊ិត សុធា ព្រះរាជអាជ្ញារអមសាលាដំពូងខេត្តកំពង់ធំបានបញ្ជាក់ថាការចុះ បោសសំអាតកុងត្រូលជជុះនេះនៅបន្ទាប់ពីមានជនមួយចំនួន និងស្ថាប័នខ្លះធ្វើ សកម្មភាពដាក់កុងត្រូលជជុះកាក់ទាលុយពីរថយន្តប្រជាពលរដ្ឋដែលដឹកឥវាន់បន្តិចបន្តួច និងអនុផលព្រៃឈើជាលក្ខណៈ គ្រួសារ។

លោកបានបញ្ជាក់ថា ជនដែរត្រូវបានឃាត់ខ្លួនអាចនឹងត្រូវអប់រំឲ្យបញ្ឈប់សកម្មភាពដាក់កុងត្រូលដោយខុះច្បាប់បន្តទៀត។ លោកបានបន្ថែមថា សមត្ថកិច្ច ចម្រុះនឹងបន្តលុបបំបាត់ចោលកុងត្រូល ជជុះឲ្យអស់ជាបន្តទៀតដូចជានៅក្នុង ស្រុកសណ្តាន់ ស្រុកសន្ទុក និងស្រុក បារាយណ៏។

ជុំវិញការចុះបោសសំអាតកុងត្រូល ជជុះនេះដែរ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំបានគាំទ្រយ៉ាងពេញទំហឹង និងសំណូមពរឲ្យសមត្ថកិច្ចចម្រុះត្រូវបន្តទប់ស្កាត់ចំពោះមន្រ្តីសមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធមួយចំនួនដែលលួចដាក់កុងត្រូលជជុះកាក់ទាលុយធ្វើឲ្យប៉ះពាល់ដល់ជីវភាព និងការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ដែរថា ការចុះបង្រ្កាបកុង ត្រូលជជុះនៅក្នុងស្រុកសណ្តាន់ខេត្តកំពង់ធំនេះ គេបានដឹងថាបន្ទាប់ពីមានការរិះគន់របស់ប្រជាពលរដ្ឋដល់ស្ថាប័នមួយចំនួនបានពង្រាយកម្លាំងដាក់កុងត្រូលជជុះ ដើម្បីកាក់ចាប់រថយន្ត និងកាឡេថងរបស់បងប្អូនប្រជាពលរដ្ឋដើម្បីជំរិតទារលុយ ហើយនាំឲ្យមានការរិះគន់យ៉ាងខ្លាំងពី ប្រជាពលរដ្ឋដោយសារធ្វើឲ្យប៉ះពាល់ ជីវភាពរស់នៅប្រចាំថ្ងៃអាស្រ័យដោយការដឹកជញ្ជូនអនុផលបន្តិចបន្តួច ហើយត្រូវ បានមន្រ្តីទាំងនោះទាលុយពី១០ទៅ២០ ម៉ឺនរៀល៕

0005 0002 0012 0009 0011 0010 0013

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print