អត់មេធាវីការពារក្តី ក្នុងសំណុំរឿង​បទល្មើសឧក្រិដ្ឋ ចៅក្រមសម្រេចលើកពេលវនាការ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ខែ វិច្ឆិកា ឆ្នាំ២០១៦ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក អុី ថាវរៈ ប្រធានក្រុមប្រឹក្សាជំនុំជំរះ បានលើកយកសំណុំរឿជួញដូគ្រឿងញៀនទ្រង់ទ្រាយធំមកបើកសវនាការ ជំនុំជម្រះទោស ប៉ុន្តែដោយសារមេធាវីការពារក្ដីឲ្យជនជាប់ចោទអត់ចូលខ្លួន បានធ្វើឲ្យដំណើរការសវនាការត្រូវរាំងស្ទះ ទើបចៅក្រមជំនុំជំរះសម្រេចលើកពេលសវនាការនេះ ។

ជនជាប់ចោទជាមេក្លោងគ្រឿងញៀនទាំងនោះដែលត្រូវលើកយកមកសវនាការនេះ រួមមានខ្មែរ៣នាក់ និងជនបរទេស៣នាក់ ទី១ ឈ្មោះ ឌី ធូរ៉ា អាយុ៣២ ឆ្នាំ ទី2. ឈ្មោះ ស៉ិន រដ្ឋា អាយុ៣៧ឆ្នាំ3.ឈ្មោះ សួន សៅ អាយុ៤៥ឆ្នាំ4.ឈ្មោះ យ៉ំាង លាងអាយុ៣៧ឆ្នាំ(វៀតណាម)ទី5. ឈ្មោះ SERGIO BANTO អាយុ៤១ឆ្នាំ(នីហ្សេរីយ៉ា) ទី6. ឈ្មោះ OKEKE AMAECHISEMUEL អាយុ៣៧ឆ្នាំ(នីហ្សេរីយ៉ា)។

គួរបញ្ជាក់ថា មេក្លោងថ្នាំញៀនចំនួន៦នាក់ខាងលនេះត្រូវបានតុលាការក្រុងភ្នំពេញបានចេញដីកាឃុំខ្លួនកាលពីរសៀលថ្ងៃទី៤ខែមីនាឆ្នាំ២០១៦។ជនជាប់ចោទ៣នាក់ត្រូវបាននាំទៅឃុំនីពន្ធនាគារក្នុងក្រុងភ្នំពេញ(PJ)និងចំនួន៣នាក់ទៀតត្រូវបានឃុំនៅពន្ធនាគារព្រៃសរង់ចាំកាត់ជម្រះក្តីពេលក្រោយមិនកំណត់ថានៅពេលណានៅឡើយទេ ។ កម្លាំងកងរាជអាវុធហត្ថបានបញ្ជូនមេក្លោងគ្រឿងញៀននិងថ្នាំញៀន៣គីឡូក្រាមនិងជាង១០ម៉ឺនគ្រាប់ទៅកាន់តុលាការនៅព្រឹកថ្ងៃទី៤ខែមីនា២០១៦ ។ ជនជាប់ចោទជាមេក្លោងគ្រឿងញៀនមួយក្រុម៦នាក់មានជនជាតិស្បែកខ្មៅ វៀតណាមនិងខ្មែរ។ ជនជាប់ចោទទាំងនោះត្រូវបានចាប់ខ្លួននៅក្នុងក្រុងភ្នំពេញ ។

មន្រ្តីកងរាជអាវុធហត្ថបានអះអាងថាដោយមានការដឹកនាំបញ្ជាពី នាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស,កងរាជអាវុធហត្ថរាជធានីភ្នំពេញដែលមានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវកម្លាំងជំនាញមន្ទីរយុត្តិធម៌និងកម្លាំងជំនាញការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀនបានសហការគ្នាធ្វើការស៊ើបអង្កេតស្រាវជ្រាវអស់រយៈពេលជាច្រើនខែទើបកំណត់មុខសញ្ញាបានឈានដល់ការបង្ក្រាបជាក់ស្តែងនូវមុខសញ្ញាជួញដូរគ្រឿងញៀនកាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ។

ការបង្រ្កាបនៅចំណុចចំណតរថយន្តក្រុមហ៊ុនអង្គរអ៊ិចប្រេសក្បែរគល់ស្ពានជ្រោយចង្វាដោយចាប់យកបានគ្រឿងញៀនប្រភេទម៉ាទឹកកកឬហៅថាមេតំហ្វេតាមីនអាយស៍ជាងបីគីឡូក្រាមនិងថ្នាំគ្រាប់WYឬហៅថាមេតំហ្វេតាមីនគ្រាប់ចំនួ១៧សុងនិងធ្វើការឃាត់ខ្លួនជនល្មើសម្នាក់ឈ្មោះឌីធូរ៉ាហៅត្រាភេទប្រុសអាយុ៣២ឆ្នាំក្នុងខណៈពេលដែលបុរសរូបនោះកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនជាក់ស្តែង ។ តាមរយៈចម្លើយសារភាពរបស់ជនល្មើសដែលឃាត់ខ្លួនបានខាងលើកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរកឃើញអ្នកជាប់ពាក់ព័ន្ធ បាន៥នាក់ ផ្សេងទៀត ដែលជាទណ្ឌិតកំពុងអនុវត្តទោសក្នុងពន្ធនាគារក្នុងនោះមានជនជាតិខ្មែរ២នាក់ជនជាតិវៀតណាមម្នាក់ និងជនជាតិស្បែកខ្មៅ២នាក់ ។

មន្រ្តីដដែលបានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា ជនល្មើសដែលត្រូវឃាត់ខ្លួន ឈ្មោះ ឌី ធូរ៉ា ធ្វើសកម្មភាពជួញដូរគ្រឿងញៀននេះ គឺក្រោមការចាត់ចែងបញ្ជាផ្ទាល់ ចេញពីក្នុងពន្ធនាគារ ដែលមានជនជាតិវៀតណាមម្នាក់ និងជនជាតិស្បែកខ្មៅពីរនាក់ ជាមេក្លោងធំ ។រីឯជនជាតិខ្មែរពីរនាក់ទៀតដែលនៅក្នុងគុកដែរ ។ ជាអ្នកទំនាក់ទំនងជាមួយមេក្លោងធំ បញ្ជាតមកក្រៅ ហើយឈ្មោះ ឌី ធូរ៉ា ដែលនៅខាងក្រៅគឺចាំទទួលបញ្ជាពីអ្នកនៅក្នុងគុកឲ្យចាំទទួលថ្នាំញៀន ពីមនុស្សផ្សេងទៀត ដែលវាមិនស្គាល់ក្នុងនោះមានជនជាតិខ្មែរ និងជនជាតិស្បែកខ្មៅ ដែលធ្លាប់បានប្រគល់ថ្នាំញៀនឲ្យវា ជាអ្នកយកទៅបែងចែកបន្ត នៅពេលមានបញ្ជាពីអ្នកនៅក្នុងគុកតាមរយៈទូរស័ព្ទ ថាត្រូវយកទៅឲ្យអ្នកណានៅកន្លែងណាចំនួនប៉ុន្មានហើយអ្នកដែលមកទទួលយកពីវាក៏វាមិនស្គាល់ដែរ។

នៅព្រឹកថ្ងៃទី២ខែមីនាឆ្នាំ២០១៦កងរាជអាវុធហត្ថរាជធានីភ្នំពេញបានបង្កើតគណៈកម្មការដែលមានការចូលរួមត្រួតពិនិត្យពីព្រះរាជអាជ្ញាហ៊ឹង ប៊ុនថន និងលោក ឡេង ណាង ជាក្រឡាបញ្ជី ដើម្បីធ្វើការរាប់ចំនួនថ្លឹង និងធ្វើតេស្ត៍ ជាលទ្ធផលឃើញថាមានថ្នាំគ្រាប់WY ឬមេតំហ្វេតាមីនគ្រាប់ មាន ចំនួនជាង១០ម៉ឺន (ដប់ម៉ឺនបីពាន់ប្រាំមួយរយគ្រាប់) និងម៉ាទឹកកក ឬហៅថា មេតំហ្វេតាមីនអាយស៍ ចំនួន៣គីឡូក្រាមមួយខាំ។ តាមរយៈការធ្វើតេស្ត៍ឃើញថា ថ្នាំញៀនទាំងអស់នោះមានគុណភាពសុទ្ធ១០០ភាគរយ ៕

law-4 law-3 law-2 law-1

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print