img_9082

ទីតាំងកត់កន្ទុយលេខដុះស្លែមួយកន្លែងក្នុងផ្សារលឹមឈាងហាក់​ ត្រូវកម្លាំងចុះបង្ក្រាប

nkd-36x6_outline

ភ្នំពេញ៖ មនុស្សប្រុសស្រី៣នាក់ ដែលកត់ និងចាក់ឆ្នោតវៀតណាមក្នុងផ្សារលឹម ឈាងហាក់ ត្រូវបានកម្លាំងចម្រុះខណ្ឌមានជ័យ ដែលដឹកនាំដោយលោកឌីរត្ន័ ខេមរុណ អភិបាល នៃគណៈអភិបាលរងខណ្ឌមានជ័យ បានសហការជាមួយលោក ហួរ ម៉េងវ៉ាង អធិការ នៃអធិការរងខណ្ឌមានជ័យ ចុះឃាត់ខ្លួនរួមទាំងសំភារះសំរាប់កត់មួយចំនួន ។ ក្នុងកិច្ចប្រតិបត្តិការណ៍នេះ បានចុះបង្ក្រាបនៅវេលាម៉ោង ១ នឹង ៣០ នាទីរសៀល ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមការបញ្ជាក់ពីលោក ឌីរត្ន័ ខេមរុណ អភិបាល នៃគណៈអភិបាលរងខណ្ឌមានជ័យបានឲ្យដឹងថា ក្នុងការចុះបង្ក្រាបនេះឃាត់ខ្លួនបាននូវមនុស្ស ៣ នាក់ម្ចាស់ទីតាំងម្នាក់ឈ្មោះ ហម សុភ័ក្រ ភេទប្រុស មុរបរអ្នកកក់កន្ទុយលេខជ្រកក្រោមផ្លាកយីហោ នឹងអ្នកចាក់ ២ នាក់ដោយម្នាក់ឈ្មោះ ម៉ម រឿន ភេទស្រី អាយុ ៦០ឆ្នាំមុខរបរអ្នកធ្វើស្រែ ហើយមានស្រុកកំណើតនៅភូមិត្រពាំងត្រាវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺមកលេខផ្ទះកូនក៍ឈ្លៀតមកផ្សងសំណាងលេងចំពេលដែលខាងសមត្ថកិច្ចចុះបង្រ្កាប នឹងម្នាក់ទៀតឈ្មោះ ហែម ចាន់ណា ភេទស្រី អាយុ ៤៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

លោកបានបន្ដទៀតថា នឹងមានសម្ភារមួយចំនួនទៀតដូចជា ទូរសព្ទដៃ៣គ្រឿង លុយខ្មែរចំនួន១៣៤០០០០រៀល លុយ២៤ដុល្លារ និងសម្ភារកក់កន្ទុយលេខមួយចំនួនទៀត។

បច្ចុប្បន្នអ្នកទាំង៣នាក់រួមជាមួយនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការតាមនីតិវិធីបន្ដ៕

img_9063 img_9082 img_9116 img_9117 img_9065

ដោយ៖ ភារ៉ា ដង្កោ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print