ភ្នំពេញ៖ សមត្ថកិច្ចការិយាល័យសន្តិសុខផ្ទៃក្នុងក្រសួងស្នងការរាជធានីភ្នំពេញចុះបង្ក្រាបឆែកឆេរ២ទីតាំង ផ្ទះ៣ល្វេង ឃាត់ជនជាតិចិន២១នាក់ ដែលសង្ស័យចាប់ជំរិតទារប្រាក់តាមប្រព័ន្ធInternet និងដកហូតបានឧបករណ៍មួយចំនួន។
ការចុះប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបុរីពីភពថ្មី ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដឹកនាំដោយលោក ស៊ឹម វុទ្ធី ស្នងការរងរាធានីភ្នំពេញ។
ដោយទីតាំងទី១ ផ្ទះវីឡាលេខ៣០ ឃាត់បាន៧នាក់ ក្នុងនោះស្រី២នាក់ និងទីតាំងទី២ ផ្ទះវីឡាលេខ៣២ ឃាត់បាន៧នាក់ និងផ្ទះវីឡាលេខ៤២ ឃាត់បាន៧នាក់ផងដែរ៕
...
ដោយ៖ តុង សីហា