chey-4

បង្រ្កាបឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន២នាក់នៅស្រុកអង្គស្នួល

nkd-36x6_outline

ខេត្តកណ្តាល៖ ជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបង្រ្កាបចាប់ខ្លួន កាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៧កញ្ចប់ អាវុធ៣ដើម និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះទី១-ឈ្មោះ សុខ សាន្ត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខែ្មរ មុខរបរ កម្មករសំណង់ ទី២-ឈ្មោះ ថុល រិនដា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រពាំង ឃុំពើក ស្រុកអង្គស្នួល ជាមួយគ្នា ។

ប្រភពដដែលបានបន្តថា ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការរឹបអូសវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួណ៧កញ្ចប់ ,ទូរស័ព្ទដៃ៣គ្រឿង ,អាវុធ៣ដើម(ដាវ កាំបិតផ្គាក់ និងកាំបិតប៉័ងតោ) ,សម្ភារវេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនជាច្រើនទៀត ។

ប្រភពដដែលបានបន្តទៀតថា ជនសង្ស័យទាំង២នាក់នេះជាមុខសញ្ញាជួញដូរគ្រឿងញៀនដែលសមត្ថកិច្ចនគរបាលស្រុកកំណត់ និងតាមដាននាពេលកន្លងមក ។ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ចទទួលបានព័ត៌មានថាជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋាន ទើបសមត្ថកិច្ចច្មក់ចូលទៅបង្រ្កាបចាប់ខ្លួនជនសង្ស័យ និងធ្វើការឆែកឆេរលំនៅដ្ឋានដកហូតវត្ថុតាងពាក់ព័ន្ធខាងលើនេះ ដើម្បីចាត់ការតាមច្បាប់ ៕

chey-1 chey-4 chey-3 chey-2

ដោយ៖ ស្អាងជ័យ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print