ប្រទេសចិន ៖ អគាររោងចក្រអគ្គិសនីនៅភាគខាងកើតប្រទេសចិន ដែលកំពុងស្ថិតក្រោមការសាងសង់ ហើយបានបាក់រលំផ្នែកខ្លះនោះ រហូតមកដល់ពេលនេះ ជនរងគ្រោះបាត់បង់ជីវិតកើនឡើងដល់៧៤នាក់ហើយ ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយចិន ចេញផ្សាយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
រោងចក្រអគ្គិសនី ស្ថិតនៅក្នុងតំបន់ Fengcheng ភាគកណ្តាលខេត្ត Jiangxi បានបាក់រលំកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បណ្តាលឲ្យសង្កត់បុគ្គលិកកម្មករ ដែលកំពុងបំពេញការងារជាច្រើននាក់ ។
ប្រភពព័ត៌មានស៊ីនហួ បានផ្សាយថា រហូតមកដល់ពេលនេះ ជនរងគ្រោះបាត់បង់ជីវិតបានកើនឡើងពី៦៨នាក់រហូតដល់៧៤នាក់ហើយ ។ជនរងគ្រោះមានអាយុចាប់ពី២៣ឆ្នាំរហូតដល់៥៣ឆ្នាំ ៕ ដោយ ៖ ថាច់ យ៉ាត
...