កូរ៉េខាងត្បូង ៖ ក្រសួងកសិកម្មកូរ៉េខាងត្បូង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា បញ្ជាក់ថា ដំណើរការដឹកជញ្ជូនពាក់ព័ន្ធសត្វពាហនៈទូទាំងប្រទេសត្រូវផ្អាកជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ និងបង្ការកុំឲ្យវីរុសគ្រុនផ្តសាយបក្សី H5N6 រីករាលដាល់ទ្រង់ទ្រាយធំ ។
ក្រសួងកិសកម្ម ម្ហូបអាហារ និងកិច្ចការជនបទ បានថ្លែងការណ៍ថា ការកំណត់ពេលផ្អាកដំណើរការនេះ មានរយៈពេល៤៨ម៉ោង ចាប់ពីពាក់កណ្តាលយប់ ថ្ងៃស្រុក ម៉ោងនៅកូរ៉េខាងត្បូង ។
វីរុសផ្តាសាយបក្សី H5N6 បានផ្ទុះឡើងឆ្លងរាលដាលរហូតដល់៦ករណី កាលពីថ្ងៃសុក្រ ខណៈដែលវីរុសនេះ ផ្ទុះឡើងមួយករណីកាលពីសប្តាហ៍កន្លង ។ សត្វបក្សីប្រមាណ៧៣០.០០០ត្រូវបានសម្លាប់ដើម្បីបង្ការមិនឲ្យវីរុស H5N6 នេះឆ្លងរាលដាលទ្រង់ទ្រាយធំ ៕ ដោយ ៖ ថាច់ យ៉ាត
...