លិខិតមិត្តអ្នកអាន៖ ផ្លូវលំច្រើនខ្សែក្នុងស្រុកមេសាងមានការខូចខាត

ចែករំលែក៖

ខ្ញុំបាទជាប្រជាពលរដ្ឋរស់នៅស្រុកមេសាង ខេត្តព្រៃវែង កំពុងជួបប្រទះនឹងការលំបាកក្នុងការធ្វើដំណើរនៅចុងរដូវវស្សានេះដោយសារតែស្ថានភាពផ្លូវរងការខូចខាត ស្ទើរគ្រប់កន្លែង ។ ប្រជាពលរដ្ឋនៅក្នុងស្រុកខ្ញុំបាទ ជាពិសេសសិស្សសាលា ដែលត្រូវជិះកង់ ម៉ូតូ ទៅសាលារៀន ប្រឈមនឹងការដួល ប្រឡាក់សម្លៀកបំពាក់ ឬខាតបង់ពេលវេលាក្នុងការរៀនសូត្រ ។

ករណីនេះ ខ្ញុំបានសួរអាជ្ញាធរ ឃុំ ស្រុក ដែលជាសំណួរក្រៅផ្លូវការ ពួកគាត់និយាយថា មិនយូរទេ បួន ប្រាំថ្ងៃទៀត មេឃលែងភ្លៀង អាកាសធាតុត្រជាក់ ស្ថានភាពផ្លូវនឹងលែងមានភក់ជ្រាំ ពេលនោះការធ្វើដំណើរលែងលំបាកទៀតហើយ ។ ការនិយាយរបស់មន្ត្រីថ្នាក់មូលដ្ឋាននៅទីនោះ វាត្រឹមត្រូវហើយ បើគ្មានភ្លៀង ផ្លូវក៏គ្មានភក់ជ្រាំលំបាកដល់ការធ្វើដំណើរយ៉ាងដូច្នេះដែរ ។ ប៉ុន្តែស្ថិតក្នុងស្ថានភាពសព្វថ្ងៃ ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ដែលត្រូវធ្វើដំណើររាល់ថ្ងៃ ដូច្នេះ ត្រូវរង់ចាំមេឃស្រឡះគ្មានភ្លៀងឬយ៉ាងណា ។

បើតាមខ្ញុំបាទនៅចាំ តាំងពីឆ្នាំ២០១៣មកម្ល៉េះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោបានប្រកាសអនុញ្ញាតឲ្យសាងសង់ផ្លូវក្រាលកៅស៊ូជាច្រើនខ្សែ ខ្លះជាង១០គីឡូម៉ែត្រ ខ្លះ២០គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រស្រុកមេសាងនេះ ។ ប៉ុន្តែតាំងពីចុងខែមេសា ឆ្នាំ២០១៣មក មិនឃើញមានការដ្ឋានសាងសង់ផ្លូវកៅស៊ូណាមួយត្រូវបានចាប់ផ្តើមនៅឡើយនៅក្នុងស្រុកមេសាងនេះ ។

យើងខ្ញុំជាប្រជាពលរដ្ឋ មិនដឹងថា តើមូលហេតុអ្វីបានជាការស្ថាបនាផ្លូវកៅស៊ូតាមការអនុញ្ញាតរបស់សម្តេចតេជោមិនឃើញដំណើរការយ៉ាងដូច្នេះ? ៕

wae33-3 wae33 wae33-1 wae33-2

...

ដោយ៖ ប្រជាពលរដ្ឋម្នាក់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print