ប្រទេសបារាំងរងការគក្រើកដោយជនមិនស្គាល់មុខចាប់មនុស្ស​៧០នាក់ធ្វើជាចំណាប់ខ្មាំងម្នាក់ស្លាប់

ចែករំលែក៖

ប្រទេសបារាំង ៖ យោងតាមព័ត៌មានAFP បានផ្សាយថា ប៉ូលិស បារាំងកាលពីថ្ងៃទី២៥ខែវិច្ឆិកា បានប្រកាសឲ្យដឹងថា ជនមិនស្គល់ មានជនពាក់ស្រោមមុខ បំពាក់ដោយកាំបិទនិងកាំភ្លើង វាយប្រហារទៅលើ ទីតាំបណ្ឌុលចាសចរា ស្ថិតនៅភាគខាងត្បូងប្រទេសបារាំង។

ហេតុការខាងលើកើតឡើងនៅវេលាម៉ោង ២៣ យប់ថ្ងៃទី២៤ខែវិច្ឆិកា។ប្រភពព័ត៌មានបានឲ្យដឹងថាជនបិទមុខ បានសម្លាប់មនុស្ស២នាក់ គឺស្រីម្នាក់និងប្រុសម្នាក់ ហើយចាប់មនុស្សជាច្រើនធ្វើជាចំណាប់ខ្មាំង។
ប៉ុន្តែក្រោយមក មានព័ត៌មានបញ្ចាក់ថា កម្លាំងពិសេសGIGN របស់បារាំងបានសម្រុកចូលកន្លែងកើតហេតុ ជួយសង្គ្រោះចំណាប់ខ្មាំងទាំងអស់។ នៅពេលនេះប៉ូលិសកំពុងតែស្វែងរកចាប់ខ្លួនចនដៃដល់ ដែលសង្ស័យថាកំពុងលាក់ខ្លួននៅតំបន់ Montferrier Sur les ជិតទីក្រុង Montepellier។ មន្ត្រីក្នុងតំបន់បានចាត់ទុកថានេះជាសកម្មភាព ឃោឃៅ ហើយប៉ូលិសក៏មិនទាន់អាចសន្និដ្ឋានបានថា អ្នកវាយប្រហារនោះជាប់ពាក់ព័ន្ធនិងក្រុមភេរវកម្មដែរឬទេ។

មន្ត្រីប៉ូលិសបានឲ្យដឹងថាទីតាំងរងការវាយប្រហារមាន អ្នកបួស ដូនជី តាជី ប្រមាន៧០ នាក់រស់នៅទីនោះ ហើយអ្នកទាំងនោះធ្លាប់បំពេញការងាជាអ្នកផ្សព្វផ្សាយសាសនានៅទ្វីបអាហ្វ្រិក។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថាប៉ូលិសប្រឆាំងភេរវកម្មបានទៅដល់កន្លែងកើតហេតុ ក្រោយពេលសន្តិសុខបានចុងកុងការអាសន្នទាន់ពេលវេលាហើយរតចេញពីផ្ទះនោះ។

ប្រទេសបារាំងស្ថិតនៅក្នុងគ្រាមានអាសន្ននៅឡើយដោយសារតែមានការវាយប្រហារជាច្រើនកើតឡើង ។ ក្រុមភេរវកម្មបានសម្តៅទៅលើប្រទេសតំបន់អឺរ៉ុបក្នុងការវាយប្រហារ ។
កន្លងមកក្រសួងការបរទេសអាមេរិកបានផ្តល់ព័ត៌ មានដល់ពលរដ្ឋអាមេរិកពីការវាយប្រហារភេរវកម្មដែលអាចកើតឡើងគ្រប់ពេលនៅតំបន់អឺរ៉ុបក្នុងពិធីបុណ្យនាពេលខាងមុខ។ ដូច្នេះពលរដ្ឋអាមេរិកដែលបានទៅកាន់អឺរ៉ុប សូមប្រុងប្រយ័ត្ន។

ក្រសួងការបរទេសអាមេរិក បានប្រកាសថា «បណ្តា ពលរដ្ឋអាមេរិកត្រូវតែប្រុងប្រយ័ត្ននៅក្នុងពិធីបុណ្យសកលក្នុងនោះមានទីប្រជុំជន។ នៅពេលនេះមានប្រភពព័ត៌មានដែលគួរ ឲ្យទុកចិត្តបានបង្ហាញឲ្យឃើញថា ក្រុមភេរវ កម្មIS និងអាល់កៃដានិងបក្ខពួកនៅតំបន់អឺរ៉ុបបានឡើងគម្រោងវាយប្រហារអឺរ៉ុប។
តាមក្រសួងការបរទេសអាមេរិកបាន បញ្ជាក់ទៀតថា ក្រុមភេរវកម្មបានឡើង គម្រោងវាយប្រហារនៅក្នុងប្រទេសបែលហ្ស៊ិក, បារាំង, អាល្លឺម៉ង់ និងទួរគីជាដើម។ ប្រទេសខាងលើក្រុមភេរវកម្មធ្លាប់បាន វាយប្រហារដោយជោគជ័យនាពេលកន្លង មក។ គម្រោងវាយប្រហារខាងលើចំពេល ដែលពលរដ្ឋអឺរ៉ុប អាមេរិកឈានចូលថ្ងៃ សម្រាកចូលឆ្នាំសកលខាងមុខ។

ប៉ូលិសប្រឆំាងភេរវកម្មបារាំងទើបតែបានបំបែកគម្រោងវាយប្រហារភេរវកម្មនៅក្នុងប្រទេសនេះដោយចាប់ខ្លួនមនុស្ស ៧នាក់នៅទីក្រុង Strasbourg និង Marseille។ ជនសង្ស័យទាំងនោះមានទំនាក់ ទំនងជាមួយក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរី ៕

...

afp-2 afp-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print