ឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី៣នាក់ គ្មានឯកសារត្រឹមត្រូវ បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនទៅស្រុកដើម

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យអន្តោប្រវេសន៍សហការជាមួយកម្លាំងផ្នែកសន្តិសុខនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបដូចភ្លៀងរលឹម ក្រោមការបញ្ជាដឹកនាំផ្ទាល់ដោយលោក វរសេនីយ៍ឯក ចៅ ម៉ៅ វីរះ ស្នងការរងទទួលការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងដឹកនាំសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះស្រាវជ្រាវរុករកជនបរទេសលួចចូលស្នាក់នៅនិងបំរើការងារខុសច្បាប់នៅតាមបណ្តាទីតាំងហាងកាហ្វេនិងរោងសិប្បកម្មឈើនានាក្នុងក្រុងខេត្តសៀមរាប ។

VN

ហេតុការចុះបង្ក្រាបរហូតឈានដល់ធ្វើការឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី៣នាក់នេះឡើងនៅថ្ងៃទី៨និងទី៩ខែសីហាឆ្នាំ២០១៥ស្ថិតនៅចំនុចតាមហាងកាហ្វេក្នុងសង្កាត់ស្វាយដង្គំ និងសង្កាត់សាលាកំរើក ក្រុងនិងខេត្តសៀមររាប ។

លោក វរសេនីយ៍ឯក ចៅ ម៉ៅ វីរះ ស្នងការរងទទួលការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអោយដឹងថា ដោយអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏ដូចជាលោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និងដើម្បីធ្វើឱ្យការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងនោះ។

លោកបន្តថា ជាក់ស្តែងកម្លាំងនគរបាលការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប តែងតែបានចុះធ្វើការត្រួតពិនិត្យការងារចំពោះជនបរទេសដែលរស់នៅក្នុងខេត្តសៀមរាបនិងមកស្នាក់នៅប្រកបរបផ្សេងៗដោយគ្មានលិខិតស្នាមត្រឹមត្រូវរួចធ្វើការឃាត់ខ្លួនបានជនជាតិវៀតណាមប្រុសស្រីចំនួន៣នាក់បញ្ជូនមកកាន់ការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំ។

លោកបានបញ្ជាក់ថា ជាជនជាតិវៀតណាមប្រុសស្រីទាំង៣នាក់នោះមាន ទី១/ឈ្មោះ ង្វៀង ធីថាន់ ភេទប្រុសអាយុ២៦ឆ្នាំមុខរបរជាងឈើ ជាជនជាតិវៀតណាម បានចូលមកប្រទេសកម្ពុជាបានរយៈពេល១៩ឆ្នាំ តាមច្រកក្អមសំណរ ហើយមកស្នាក់នៅរៀនធ្វើជាងឈើនៅម្តុំបឹងត្របែក រាជធានីភ្នំពេញ រួចលួចមកស្នាក់នៅក្នុងសង្កាត់ស្វាយដង្គំ ធ្វើជាងឈើ រហូតមកដល់ថ្ងៃចាប់ខ្លួនគ្មានលិខិតស្នាមត្រឹមត្រូវ (ដោយមានការជំរឿនពីគណៈកម្មាការនិងគ្រប់គ្រប់ជនបរទេសក្រុមការងារចម្រុះទី១៨) ។

លុះព្រឹកឡើងថ្ងៃទី០៩ខែសីហាត្រូវបានកម្លាំងជំនាញបានបន្តទៅធ្វើការឃាត់ខ្លួនបានជនជាតិវៀតណាមប្រុសស្រីចំនួន២នាក់បន្ថែមទៀតទី១/ឈ្មោះ ង្វៀង ធីដា ភេទស្រីអាយុ៣១ឆ្នាំមុខរបររត់តុតាមហាងកាហ្វេយីហោ លី លី នៅម្តុំផ្សារញ៉ែ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ជាជនជាតិវៀតណាម លួចចូលមកក្នុងប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ២០១០តាមច្រកជ្រៃធំ រហូតមកស្នាក់នៅខេត្តសៀមរាបដល់ថ្ងៃចាប់ខ្លួន(ពុំមានឯកសារត្រឹមត្រូវ) និងទី២/ឈ្មោះ ង្វៀង យ៉ាំងហេង ភេទប្រុសអាយុ២៨ឆ្នាំមុខរបរជាងតុ ទូ ជាជនជាតិវៀតណាម ចូលមកប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ២០១០ តាមច្រកជ្រៃធំ មកស្នាក់នៅខេត្តសៀមរាបធ្វើ តុ ទូ នៅម្តុំក្រោយផ្សារលើធំថ្មី ក្នុងសង្កាត់សាលាកំរើក(គ្មានឯកសារសម្គាល់ខ្លួនអ្វីទាំងអស់ ហើយពុំបានជំរឿនជាមួយសមត្ថកិច្ចទេ) ។

បច្ចុប្បន្នជនជាតិវៀតណាមប្រុសស្រីទាំង៣នាក់ត្រូវបានកម្លាំងជំនាញរបស់ការិយាល័យអន្តោប្រវេសន៍បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ខែសីហាឆ្នាំ២០១៥ដើម្បីដេញចេញពីស្រុកខ្មែរ៕

v4

...

ដោយ៖ ឡាំសុធា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print