រុស្ស៊ីទទួលបានជោគជ័យនៅក្នុងការជម្រុញអភិវឌ្ឍកម្លំាងយោធាបានយ៉ាងប្រសើរ ដើម្បីទប់ទល់រាល់ការគម្រាមកំហែងណាមួយពីសត្រូវ ក្រោមការដឹកនាំរបស់លោកពូទីន ។
សារព័ត៌មានSputniks របស់រុស្ស៊ីបានដកស្រងអត្ថបទផ្សាយនៅលើសារព័ត៌មានWashington post ថា រុស្ស៊ីបានធ្វើឲ្យរូបភាពកម្លាំងទាហានកាន់តែខ្លាំងកា្លឡើង។ កន្លងមកកម្លាំងទាហានរុស្ស៊ីមានស្នាដៃជាច្រើនដូចជាបានបង្កើតរដ្ឋក្រោះវាយលុកដែលមានប្រសិទ្ធិភាពបំផុតនោះគឺ Armata ដែលមានប្រព័ន្ធកាំភ្លើងធំអាចបញ្ជាពីចម្ងាយបាន ។ ក្រៅពីនេះរុស្ស៊ីបានបង្កើតកម្លាំងវាយលុកពិសេសមានសម្ថភាពខ្ពស់ ។ រុស្ស៊ីមិនត្រឹមតែទទួលបានជោគជ័យលើវិស័យផលិតឧប្បករធ្វើសង្គ្រាមនោះឡើយ ទាហានរុស្ស៊ីធ្វើយ៉ាងណាឲ្យពលរដ្ឋរុស្ស៊ីទាំងមូលគោរពស្រលាញ់។
កន្លងមកបណ្តាញទូរទស្សន៏Zvezda របស់រុស្ស៊ីបានផ្សព្វផ្សាយកម្មវិធីស្រឡាញ់ជាតិ និងតួនាទីរបស់កម្លាំងយោធា។ រុស្ស៊ីក៏មានកម្រោងបង្កើតរម្មណីយដ្ឋានយោធាទ្រង់ទ្រាយធំនៅទីក្រុងមូស្កូរនិង ផ្សារទំនើបលក់ឯកសណ្ឋានយោធា និងសម្ភារៈប្រើប្រាស់សម្រាប់យោធានៅទីក្រុងមូស្កូផងដែរ ។
បើទោះបីប្រាក់រុស្ស៊ីធ្លាក់ថ្លៃដោយសារតែការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចអាចរារាំងដល់សកម្មភាពភាវូបនីយកម្មវិស័យការពារជាតិ។ ប៉ុន្តែការដាក់ទណ្ឌកម្មមិនប៉ះពាន់ដល់វិស័យយោធារបស់រុស្ស៊ីនោះឡើយ ។
កម្លាំងយោធារឹងមាំជាការចង់បានបំផុតរបស់ប្រធានាធិបតីពូទីនជាបុគ្គលដែលមានឥទិ្ធពលបំផុតនៅលើពិភពលោក។ នៅពេលដែលលោកពូទីនឡើងកាន់ដំណែងប្រធានាធិបតីភ្លាម លោកក៏បានអនុវត្តគោលនយោបាយអភិវឌ្ឍន៍កម្លាំងយោធា។ លោកពូទីន ធ្លាប់មានប្រសាសថា ប្រទេសមានអំណាចប្រទេសរឹងមាំ ចាំបាច់ត្រូវតែមានកម្លាំងយោធាខ្លាំក្លា ។
លោកពូទីន ក៏បានចេញបញ្ជាធ្វើសមយុទ្ធជាទ្រង់ទ្រាយធំមិនធ្លាប់មានជាច្រើនឡើងហើយមិនផ្តល់ព័ត៌មានឲ្យយោធាដឹងជាមុននោះឡើយដើម្បីបញ្ចាក់ថា ទាហានមានការត្រៀមលក្ខណៈធ្វើសង្គ្រាមបែបណា ៕
ប្រែសម្រួល៖ ម៉ែវ សាធី