ខ្មាន់កាំភ្លើងបន្តវាយប្រហារទីតាំងត្រួតពិនិត្យនៅភាគខាងជើង

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាបានផ្សាយថា ខ្មាន់កាំភ្លើងក្រុម Kachin (KIA) និងក្រុមរំដោះប្រជាជន Taang (TNLA) សហការគ្នាបើកការវាយប្រហារទៅលើទីតាំងឈរជើងរបស់កម្លាំងទាហាននៅ Kutkai និង Mongkoe ស្ថិតនៅរដ្ឋ Shan ភាគខាងជើងមីយ៉ាន់ម៉ាក្នុងរយៈពេល២ថ្ងៃកន្លងមក។

ទាហានមីយ៉ាន់ម៉ាបានឲ្យដឹងថា កម្លាំង ខ្មាន់កាំភ្លើងខាងលើបានវាយប្រហារទៅលើទីតាំង Kutkai នៅថ្ងៃទី៣០ ខែវិច្ឆិកា តែមិនបណ្តាលឲ្យមានអ្នករងរបួសឬស្លាប់នោះឡើយ។

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ខ្មាន់កាំភ្លើងជនជាតិដើមបានវាយប្រហារបំផ្លាញស្ពាននៅ Muse ហើយវាយប្រហារក្រុមទាហាន រដ្ឋាភិបាលដែលកំពុងបញ្ជូនស្បៀងអាហារ ទៅកាន់កម្លាំងទាហានជួរមុខ។ ក្នុងថ្ងៃជាមួយគ្នានោះខ្មាន់កាំភ្លើងប្រមាណ៣០នាក់ក៏បានវាយប្រហារទីតាំយោធានៅតំបន់ Mongkoe ផងដែរ។

កាលពីថ្ងៃទី៣០ ខែវិច្ឆិកា លោកស្រី អ៊ុងសាន ស៊ូជី បានបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរីដោយលោកស្រីបានថ្លែងនៅចំពោះមុខឥស្សរជនធំព្រមទាំងប្រធានក្រុមហ៊ុនវិនិយោគថា រដ្ឋាភិបាលលោកស្រីយល់ពីសារសំខាន់នៃការផ្សះផ្សាបង្រួប បង្រួមជាតិដើម្បីកសាងសន្តិភាព។ តែយ៉ាង ណាលោកស្រីមិនបានលើកឡើងអំពីករណី ប្រើប្រាស់អំពើហិង្សាធ្វើទៅលើសហគមន៍ជនជាតិអ៊ិស្លាមរ៉ូហ៊ីងយ៉ាដែលទាហានមីយ៉ាន់ម៉ាបានធ្វើកន្លងមកថ្មីៗនេះទេ។

សុន្ទរកថា នេះលោកស្រីបានថ្លែងនៅប្រទេសសិង្ហបុរីនៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ក្នុងជំនួបដែលលោកស្រីចូលរួមដើម្បីអូសទាញអ្នកវិនិយោគ។ ទោះបីយ៉ាងណាសុន្ទរកថារបស់លោកស្រីអ៊ុងសាន ស៊ូជី បានធ្វើឲ្យអ្នកតាមដានស្ថានការណ៍នៅមីយ៉ាន់ម៉ាមានការខកចិត្តយ៉ាងខ្លាំងដោយសារលោកស្រីមិនបានលើកឡើងឲ្យចំៗអំពី អំពើហិង្សានៅក្នុងរដ្ឋរ៉ាឃីន ភាគខាងលិចប្រទេសមីយ៉ាន់ម៉ាដែលទាហានមីយ៉ាន់ម៉ាបានធ្វើទុក្ខបុកម្នេញទៅលើសហគមន៍ជនជាតិអ៊ិស្លាមរ៉ូហ៊ីងយ៉ា។ ការមិនលើកឡើងមកនិយាយវាហាក់បង្ហាញពីការមិនអើពើយកចិត្តទុកដាក់ពីសំណាក់លោកស្រី ហើយ វាហាក់មានន័យថា លោកស្រីមិនចង់រាប់ បញ្ចូលជនជាតិរ៉ូហ៊ីងយ៉ាទៅក្នុងការបង្រួមបង្រួមជាតិទេ។

សូមបញ្ជាក់ថា ជនជាតិរ៉ូហ៊ីងយ៉ាក្នុងរដ្ឋ រ៉ាឃីនឬអារ៉ាខណ្ឌមានប្រហែលជាជាង ១លាននាក់។ ពួកគេគឺជាប្រជាជនកាន់សាសនាអ៊ិស្លាម ហើយត្រូវបានអជ្ញាធរមីយ៉ាន់ម៉ាចាត់ទុកថា ជាជនបរទេសដោយពុំត្រូវបានគេប្រគល់អត្តសញ្ញាណប័ណ្ណ ឬ លិខិតស្នាមអ្វីទេ បើទោះបីការពិតជាក់ស្តែង ជនជាតិរ៉ូហ៊ីងយ៉ាបានមករស់នៅក្នុងតំបន់នេះរាប់តំណមកហើយក្តី៕

(150620) -- YANGON, June 20, 2015 (Xinhua) -- Chairperson of the National League for Democracy (NLD) Aung San Suu Kyi addresses the fifth meeting of the central committee in Yangon, Myanmar, June 20, 2015. Aung San Suu Kyi on Saturday called for ensuring Myanmar's stability ahead of the general elections.  (Xinhua/U Aung)zugi-2

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print