ប្រធាននិងអនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបរងការចោទក្នុងសំណុំរឿងពុករលួយ

ចែករំលែក៖

ខេត្តសៀមរាប៖ លិខិតអនាមិកមួយ កាលពីពេលថ្មីៗកន្លងទៅ ដែលគេជឿថា បែកធ្លាយពីផ្ទៃក្នុងបានចោទប្រកាន់ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប អនុប្រធាន រួមទាំងប្រធានរដ្ឋបាលផងថា បានប្រព្រឹត្ត អំពើពុករលួយ ។

លិខិតនោះបានបង្ហាញថា លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក កេត វណ្ណា អនុប្រធានមន្ទីរ និង លោក ជុន ចំណាន ប្រធានរដ្ឋបាល និង ហិរញ្ញវត្ថុ បានរួមគ្នាប្រព្រឹត្តអំពើពុករលួយ ដោយតម្រូវឲ្យប្រធានការិយាល័យទាំង អស់នៅក្រោមបង្គាប់ យកលុយពីឈ្មួញ កាប់បំផ្លាញព្រៃឈើ ក្នុងម្នាក់ៗមួយខែចាប់ពី១០០ដុល្លារ ទៅ១៥០ដុល្លារ ។ លើស ពីនេះក៏នៅបានប្រមូលយកលុយ ដែលបានមកពីការលក់ឡាយឡុងវត្ថុតាងបទល្មើសយកទៅចែកគ្នាចាយរួមទាំងការកិបកេង យកលុយបេសកកម្មផងដែរ ។

ទាក់ទងការចោទប្រកាន់នេះ លោក ភួង លីណា បានថ្លែងដោយខ្លីថា លោក បានដឹងថា សំណុំរឿងនេះបានទៅដល់ ដៃអង្គភាពប្រឆាំងអំពើពុករលួយហើយ ហើយលោកមិនអាចធ្វើអត្ថាធិប្បាយលំអិតបានទេ ព្រោះវាជារឿងផ្ទៃក្នុង ៕

siermrab-1 siermrab-2

...

សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print