វិភាគព័ត៌មានអន្តរជាតិ៖ «ដូណាល់ ត្រាំ» របស់ប្រទេសបារាំងចង់បង្កើនទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី

ចែករំលែក៖

ក្រោយពេល ដូណាល់ ត្រាំ ជាប់ឆ្នោតប្រធានាធិបតីអាមេរិកដោយបានសន្យាថា នឹងផ្តល់ការគោរពដល់រុស្ស៊ីក៏ដូចជាបង្កើនទំនាក់ទំនឡើងវិញរវាងអាមេរិកនឹងរុស្ស៊ី។ ចំណែកនៅតំបន់អឺរ៉ុបវិញបេក្ខភាពដែលមានភាពជិតស្និទ្ធនឹងរុស្ស៊ីក្លាយជាបេក្ខ ភាពប្រធានាធិបតីបារាំង ហើយអាចនឹង ក្លាយជាម្ចាស់នៃវិមាន Elysee គឺវិមាន ប្រធានាធិបតីបារាំង។

លោក Francois Fillon «ដូណាល់ ត្រាំ បារាំង» បានក្លាយជាបេក្ខភាពប្រធានា ធិបតីកាលពីចុងខែវិច្ឆិកា ហើយសន្យាថា នឹងមានការកែប្រែបញ្ចប់ភាពជាប់គាំងនៅក្នុងទំនាក់ទំនងជាមួយបារាំង។ លោកមាន ទស្សនៈងាកទៅរករុស្ស៊ីដូច ដូណាល់ ត្រាំ អាមេរិកនោះដែរ។
ប្រធានាធិបតីបច្ចុប្បន្នរបស់បារាំងគឺ ហ្វ្រង់ស័រ ហូលឡង់ បានខិតខំរារាំងរុស្ស៊ីជ្រៀតជ្រែកទៅលើបញ្ហាអ៊ុយក្រែន និងជួយ រដ្ឋាភិបាលស៊ីរីប្រឆាំងភេរវកម្ម។ ចំណែកអតីតនាយករដ្ឋមន្ត្រីបារាំងលោក Francois Fillion បែរជាចង់ឲ្យមានទំនាក់ទំនងល្អ ប្រសើរឡើងវិញជាមួយរុស្ស៊ី និងកាត់បន្ថយការអាស្រ័យទៅលើអាមេរិក។ ទាំងនោះគឺជាការដូចគ្នាក្នុងគោលនយោបាយរបស់ អតីតប្រធានាធិបតី Charles De Gaulle ក្នុងសម័យសង្គ្រាមត្រជាក់។

ទស្សនវិស័យរបស់លោក Fillon គឺ បារាំងនិងអឺរ៉ុបគួរតែជិតស្និទ្ធជាមួយទីក្រុងមូស្គូ ហើយឃ្លាតឆ្លាយពីទីក្រុងវ៉ាស៊ីនតោនបន្តិច។ លោក Fillon អាចបង្កឲ្យមានការប្រេះឆាជាមួយប្រទេសដៃគូនៅក្នុងតំបន់ អឺរ៉ុប។

លោក Fillon ទទួលបានជោគជ័យនៅថ្ងៃបោះឆ្នោតជុំទី២នៅប្រទេសបារាំងដើម្បីជ្រើសរើសបេក្ខជនឈរឈ្មោះប្រធានាធិបតី តំណាងឲ្យគណបក្សស្តាំនិយម។ ចំណែក បេក្ខជន២រូបដែលបានជ័យជម្នះកាលពីជុំទី១ សប្តាហ៍មុនត្រូវមកប្រកួតគ្នាចុងក្រោយ ក្នុងពេលនេះបេក្ខជនទី១គឺលោក ហ្វ្រង់ ស័រ ហ្វុីយ៉ុង អតីតនាយករដ្ឋមន្ត្រីរបស់រដ្ឋាភិបាលលោក សាកូហ្ស៊ី និងទី២គឺលោក អាឡាំង ហ៊្សុបប៉េ ដែលធ្លាប់ជារដ្ឋមន្ត្រី ក្រសួងការបរទេស ហើយបច្ចុប្បន្នគឺជាអភិបាលក្រុងប័រដូ។ តើបេក្ខជនណានឹងបានជ័យលាភីក្លាយជាបេក្ខជនប្រធានាធិបតីដើម្បីឈានទៅចូលរួមការបោះឆ្នោតប្រធានាធិបតីបារាំងនៅខែឧសភា ឆ្នាំ២០១៧?

កាលពីជុំទី១ក្នុងចំណោមបេក្ខជនទាំងអស់៧នាក់លោក François Fillon បាន ទទួលសំឡេងឆ្នោតសរុបចំនួន៤៤ភារយ ចំណែកលោក Alain Juppé បានទទួល សំឡេងឆ្នោត២៨,៥ភាគរយ។ លោក François Fillon បានទទួលជ័យជម្នះនៅ ជុំទី១ ធ្វើឲ្យគេភ្ញាក់ផ្អើលជាទីបំផុត ព្រោះ ចាប់តាំងពីពេលបើកការឃោសនាគឺលោក Alain Juppé ទេដែលមតិទូទៅគិតថានឹង ឈ្នះ។

គោលនយោបាយរបស់មេដឹកនាំ ក្រោយៗរបស់អាមេរិកនិងអឺរ៉ុបអាចនឹងល្អប្រសើរជាមួយរុស្ស៊ីវិញ ក្រោយប្រឈមមុខតានតឹងជាច្រើនឆ្នាំកន្លងមក។ ជាមួយគ្នានេះប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងសុន្ទរកថា ប្រចាំឆ្នាំ របស់លោកនៅទីក្រុងមូស្គូនៅថ្ងៃព្រហស្បតិ៍ ថា រុស្ស៊ីគឺបានត្រៀមខ្លួន រួចជាស្រេចហើយ ដើម្បីសហការជាមួយរដ្ឋបាលថ្មីរបស់សហ រដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន CNN ចេញ ផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ បានឲ្យ ដឹងថា ការលើកឡើងពីចេតនាចង់ធ្វើការជាមួយអាមេរិកពីសំណាក់ប្រធានាធិបតី រុស្ស៊ីនេះគឺបន្ទាប់ពីទំនាក់ទំនងរវាងអាមេរិក នឹងរុស្ស៊ីបានធ្លាក់ចុះដុនដាបដល់កម្រិត ចាប់ពីសម័យសង្គ្រាមត្រជាក់មកក្នុងពេលដែលមានភាពតានតឹងជុំវិញបញ្ហាសង្គ្រាមនៅស៊ីរី, សកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការចោទថា រុស្ស៊ីបានជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតប្រធានាធិបតីរបស់អាមេរិក។

ជាមួយគ្នានោះដែរ លោក ត្រាំ ដែល ជាប្រធានាធិបតីថ្មីអាមេរិកបានកោត សរសើរលោក ពូទីន ថា ជាមេដឹកនាំដ៏រឹងមាំ មួយរូប ហើយពួកគេទំាង២ចង់ឲ្យទំនាក់ ទំនងរវាងរុស្ស៊ីនឹងអាមេរិកល្អប្រសើរឡើង។

ប្រសិនបើអាមេរិកងាកទៅរករុស្ស៊ីនោះប្រទេសនៅក្នុងតំបន់អឺរ៉ុបក៏ត្រូវតែងាកទៅខាងរុស្ស៊ីដែរ ទើបបានសុខ។ កន្លងមក អាល្លឺម៉ង់ និងប្រទេស១៥ផ្សេងទៀតបាន យល់ព្រមបង្កើតកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដើម្បីទប់ស្កាត់ការប្រកួតប្រជែងអាវុធនៅតំបន់អឺរ៉ុប។
ទស្សនៈខាងលើត្រូវបានរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Frank Walter Steinmeier ស្នើឡើងដោយអំពាវនាវឲ្យមានកចិ្ចព្រមព្រៀងជាមួយរុស្ស៊ីដើម្បីបញ្ចប់ភាពតាន តឹងនៅតំបន់អឺរ៉ុប។

លោក Frank Walter Steinmeier ធ្លាប់បានលើកឡើងពីគម្រោងខាងលើកាលពីខែសីហា ឆ្នាំ២០១៦ ម្តងរួចមកហើយ។ នៅក្នុងបទសម្ភាសន៍នៅថ្ងៃទី២៥ ខែវិច្ឆិកា លោក Frank Walter Steinmeier បាន បញ្ជាក់ថា សន្តិសុខរបស់អឺរ៉ុបកំពុងតែជួបផលអាក្រក់ ហើយបើទោះអឺរ៉ុប និងរុស្ស៊ី មានការប្រឈមមុខតានតឹងខ្លាំងប៉ុនណា ក៏អឺរ៉ុបចង់មានកិច្ចពិភាក្សាជាមួយរុស្ស៊ីច្រើន ជាង។

សារព័ត៌មានរ៉យទ័របានផ្សាយថា មាន ១៥ប្រទេសគាំទ្រទស្សនៈរបស់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Frank Walter Steinmeier ហើយប្រទេសទាំងនោះនឹង ចេញសេចក្តីប្រកាសរួមនៅថ្ងៃទី២៥ ខែ វិច្ឆិកា។ តាមគម្រោងប្រទេសដែលគាំទ្រ នឹងពិភាក្សាគ្នានៅថ្ងៃទី៨និងទី៩ខែធ្នូដើម្បី ពិភាក្សាលម្អិត។

សកម្មភាពទាំងនោះ បានបង្ហាញយ៉ាង ច្បាស់ថា ប្រទេសនៅក្នុងតំបន់អឺរ៉ុបមិនចង់ប្រឈមមុខតានតឹងលើផ្នែកយោធាជាមួយ រុស្ស៊ីឡើយដោយប្រទេសអីរ៉ុបមិនអាចប្រៀប ផ្តឹមនឹងកម្លាំងអាវុធរុស្ស៊ីនោះទេ។ កម្លាំងការពាររបស់អឺរ៉ុបគឺពឹងផ្អែកភាគច្រើនទៅលើអាមេរិក ។
កន្លងមកមេដឹកនាំរុស្ស៊ីធ្លាប់បានរិះគន់មេដឹកនាំអឺរ៉ុបថា គ្មានឆន្ទៈ និងជំហរខ្លួនឯង ដើរតាមតែការដឹកនាំរបស់អាមេរិកក្នុងនោះ មានការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីជាដើម។ អឺរុបមិនចង់ធ្វើឡើយ ប៉ុន្តែត្រូវបង្ខំចិត្តដើរតាមអាមេរិក៕

French member of Parliament and candidate for the right-wing primaries ahead of France's 2017 presidential elections, Francois Fillon gestures as he delivers a speech following the first results of the primary's second round on November 27, 2016, at his campaign headquarters in Paris. France's conservatives held final run-off round of a primary battle on November 27 to determine who will be the right wing nominee for next year's presidential election. / AFP / Eric FEFERBERG        (Photo credit should read ERIC FEFERBERG/AFP/Getty Images)francois-fillon-with-putin donald-trump-with-putin

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print