ប្រជាពលរដ្ឋស្រុកសង្កែព្រួយបារម្ភអំពីសុវត្ថិភាពកូនចៅដោយសាររថយន្តដឹកដីរបស់ឈ្មួញបើកលឿនពេក

ចែករំលែក៖

ខេត្តបាត់ដំបង ៖ រថយន្តដឹកដីរបស់ក្រុមហ៊ុនធ្វើអាជីវកម្មកាយរណ្តៅដឹកអាចម៍ដីលក់ របស់ឈ្មួញ ហ៊ួយ សុងហេង បានរងការ រិះគន់ពីប្រជាពលរដ្ឋថា បើកបរក្នុងល្បឿនលឿនបង្កការភ័យខ្លាចព្រមទាំងជ្រុះអាចម៍ដី និងធ្វើឲ្យខូចផ្លូវថ្នល់ ។
តាមការលើកឡើងពីប្រជាពលរដ្ឋរស់នៅក្នុងឃុំអន្លង់វិល ស្រុកសង្កែបានឲ្យដឹង ថា ជារៀងរាល់ថ្ងៃគេឃើញរថយន្តដឹកអាចម៍ដីលក់របស់ក្រុមហ៊ុនហ៊ួយសុងហេងជាច្រើនគ្រឿងបានបើកបរក្នុងល្បឿនលឿនធ្វើឲ្យ ពួកគាត់មានការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំងពេលដែលកូនៗរបស់ពួកគាត់ជិះកង់ឆ្លងផ្លូវពេលចេញពីសាលារៀន ម្តងៗ ។ មិនតែប៉ុណ្ណោះបានធ្វើឲ្យជ្រុះអាចម៍ដីរាយប៉ាយលើផ្លូវ និងផ្លូវមួយចំនួនក៏បានស្រុតខូចផងដែរ ។

ពាក់ព័ន្ធទៅនឹងការលើកឡើងខាងលើ លោក ទូច ស្វាង មេឃុំអន្លង់វិលបានប្រាប់ យកព័ត៌មានកាសែតនគរវត្តថា លោកមិនបានដឹងថាក្រុមហ៊ុនហ្នឹងមានច្បាប់ ឬអត់ ច្បាប់នោះទេ ព្រោះក្រុមហ៊ុនមួយនោះ តែងដឹកដីជ្រុះពេញផ្លូវ និងធ្វើឲ្យផ្លូវមួយ ចំនួនបានស្រុតខូចជា ច្រើនកន្លែង ។ កន្លង មកលោកធ្លាប់បានចុះទៅណែនាំ និងបានបិទផ្លូវមួយចំនួនមិនឲ្យបើកផងដែរ ។

លោក គឹម វណ្ណៈ អភិបាលស្រុកសង្កែ អ្នកយកព័ត៌មានយើងមិនអាចធ្វើការទាក់ ទងបានទេនៅពេលនេះដោយសារទូរស័ព្ទ ប្រាប់ថាស្ថិតនៅក្រៅតំបន់សេវា ។
ចំណែកលោក អ៊ាម មាឃ ប្រធាន មន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបងបាន ប្រាប់ថា ក្រុមហ៊ុនមួយនោះបានទិញច្បាប់ទៅយូរហើយតែមិនព្រមធ្វើដូចតែអត់ច្បាប់អ៊ីចឹង។ លោកធ្លាប់បានទៅបិទប៉ុន្មានដងហើយគេនៅតែលួចធ្វើ ប៉ុន្តែទោះបីយ៉ាង ណាលោកនឹងចុះទៅចាត់ការម្តងទៀត ៕ ដោយ ៖ ហេង នរិន្ទ្រ

bb-1 bb-2 bb-3

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print