អង្គការសហប្រជាជាតិបង្កើនការដាក់ទណ្ឌកម្មកូរ៉េខាងជើងធ្វើសមយុទ្ធបាញ់គ្រាប់ពិតតបតវិញ

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើងលោកគីមជុង អ៊ុនបានទៅត្រួតពិនិត្យការធ្វើសមយុទ្ធ ដោយផ្ទាល់បាញ់គ្រាប់ពិត ដោយមានយុទ្ធ សាស្ត្រវាយប្រហារកូរ៉េខាងត្បូង។

សារព័ត៌មានយុនហាប់របស់កូរ៉េខាងជើងបានផ្សាយថា លោក គីម ជុងអ៊ុន បាន បញ្ជាការធ្វើសមយុទ្ធដោយផ្ទាល់ទៅលើ កងពលជួរមុខដែលមានតួនាទីវាយប្រហារទៅលើកោះរបស់កូរ៉េខាងត្បូងកាលពីពេល កន្លងមក។

ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតខាងលើកើតឡើងចំពេលដែលក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្ម ទៅលើប្រទេសនេះជាថ្មីក្រោយការសាកល្បងគ្រាប់បែកបរមាណូជាលើកទី៥។ មេដឹកនាំ គីម ជុងអ៊ុន បានប្រកាសថា «គ្មាន អ្នកណាម្នាក់នៅរស់ក្រោយការវាយប្រហារ របស់កូរ៉េខាងជើងនោះទេ»។

មេដឹកនាំកូរ៉េខាងជើងបានបញ្ជាក់ថា ឆ្នាំ២0១៧គឺជាឆ្នាំមានសារសំខាន់យ៉ាងខ្លាំងគឺជាឆ្នាំនៃការរំលឹកខួបទី១០៥របស់ អតីតអ្នកបង្កើតកូរ៉េខាងជើងលោក គីម អុីលស៊ុង និងខួបគម្រប់៧៥ឆ្នាំថ្ងៃកំណើត ឪពុក គីម ជុងអុីល និង៨៥ឆ្នាំថ្ងៃបង្កើត កម្លាំងទាហានកូរ៉េខាងជើង។
ការដាក់ទណ្ឌកម្មជាថ្មីទៅលើកូរ៉េខាងជើងបានអនុម័តជាឯកច្ឆន្ទដោយក្រុមប្រឹក្សា អង្គការសហប្រជាជាតិនឹងត្រូវអនុវត្តជា ចម្បងដោយប្រទេសចិនដែលជាភ្ញៀវ និងជាអតិថិជនធ្យូងថ្មដ៏ចម្បងរបស់កូរ៉េខាងជើង ហើយរដ្ឋាភិបាលចិនក៏បានគាំទ្រ ចំពោះទណ្ឌកម្មថ្មីៗ ដែលទើបនឹងអនុម័ត នៅថ្ងៃទី៣០ ខែវិច្ឆិកានេះដែរ។

យោងតាមការចុះផ្សាយរបស់ Ibtimes ដដែលបានឲ្យដឹងថា ទណ្ឌកម្មថ្មីនេះមានទិសដៅកាត់ផ្ដាច់ចំនួនទឹកប្រាក់៧០០ លានដុល្លារពីចំណូលធ្យូងថ្មរបស់កូរ៉េខាងជើងដោយដាក់កំណត់ធ្យូងថ្មត្រឹម៧,៥ លានតោនដែលអាចនាំចេញបានក្នុងមួយឆ្នាំឬក៏មានតម្លៃលក់មិនលើស៤០០លានដុល្លារ។

អ្វីដែលចាប់អារម្មណ៍គឺការដាក់ទណ្ឌ កម្មខាងលើមានការចូលរួមពីប្រទេសចិន ក្រោយពេលអាមេរិកនិងចិនបានឯកភាពគ្នាទៅលើវិធីសាស្ត្រដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើងដែលជាការតបតនឹងការសាកល្បងគ្រាប់បែកបរមាណូកាលពីខែ កញ្ញារបស់ប្រទេសនេះ។
សារព័ត៌មានរ៉យទ័របានផ្សាយថា អាមេរិកនិងចិនបានឯកភាពទៅលើសេចក្តី ព្រាងច្បាប់របស់អង្គការសហប្រជាជាតិក្នុងនោះមានទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើង។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិនឹងបោះឆ្នោតសម្រេចលើសេចក្តីព្រាង ច្បាប់នេះនៅសប្តាហ៍ក្រោយ។

នៅពេលនេះរុស្ស៊ីមិនទាន់មានប្រតិកម្មអ្វីជុំវិញសេចក្តីព្រាងច្បាប់លើកនេះឡើយ ប៉ុន្តែចិនអាចបញ្ចុះបញ្ចូលរុស្ស៊ីឲ្យបោះឆ្នោត គាំទ្រសេចក្តីព្រាងច្បាប់នោះ។ តាមច្បាប់រាល់សេចក្តីព្រាងច្បាប់នឹងត្រូវបានអនុម័ត នៅពេលដែលមានប្រទេសជាសមាជិក ក្រុមប្រឹក្សា៩ប្រទេសក្នុងចំណោម១៥បានបោះឆ្នោតគាំទ្រ។ អ្វីដែលកត់សម្គាល់នោះ គឺប្រទេស៥ដែលជាសមាជិកអចិន្ត្រៃយ៍ ត្រូវតែបោះឆ្នោតគាំទ្រទាំងអស់ទើបមានប្រសិទ្ធភាព។

ការបង្កើនការដាក់ទណ្ឌកម្មលើកនេះទៅលើកូរ៉េខាងជើងអាចជាលើកចុង ក្រោយរបស់អាមេរិក ហើយក្រោយពេល លោក ដូណាល់ ត្រាំ ឡើងកាន់អំណាច ដឹកនាំសហរដ្ឋអាមេរិកដែលនឹងមានទំនាក់ ទំនងល្អប្រសើរជាមួយកូរ៉េងខាងជើងវិញ។ ចាប់តាំងពីឆ្នាំ១៩៥៣មកទល់ពេលនេះគឺគ្រប់គ្រាន់ហើយក្នុងការដាក់ទណ្ឌ កម្មលើកូរ៉េខាងជើង ហើយដល់ពេលដែល អាមេរិកត្រូវលុបចោលទណ្ឌកម្មដូចអ្វីដែល ប្រធានាធិបតី អូបាម៉ា បានធ្វើទៅលើ ប្រទេសគុយបានាពេលកន្លងមកក្រោយ រយៈពេលជាង៥០ឆ្នាំដែលត្រូវបានកាត់ ផ្តាច់ទំនាក់ទំនង និងដាក់ទណ្ឌកម្មទៅលើ ប្រទេសនោះ៕

nkd

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print