ខេត្តកំពង់ស្ពឺមានកម្មករកាត់ដេរ៨៦.៧០០នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ លោក វ៉ី សំណាង អភិ បាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្នុងរយៈ កាលប៉ុន្មានឆ្នាំនេះ ខេត្តកំពង់ស្ពឺ ត្រូវបានមើលឃើញពីការកើនឡើងនូវចំនួនរោង ចក្រកាត់ដេរ សម្លៀកបំពាក់និងស្បែកជើង ខណៈដែលហេដ្ឋារចនាសម្ព័ន្ធកាន់តែមានការអភិវឌ្ឍ ហើយបច្ចុប្បន្នបើនិយាយពី ចំនួនរោងចក្រវិញខេត្តកំពង់ស្ពឺស្ថិតនៅក្នុងលំដាប់លេខ៣ បន្ទាប់ពីរាជធានីភ្នំពេញ និង ខេត្តកណ្តាល។ រោងចក្រកាត់ដេរដំបូងដែលបើកទ្វារនៅខេត្តកំពង់ស្ពឺគឺក្នុង ឆ្នាំ១៩៩៩ ហើយសព្វថ្ងៃមានរោងចកប្រមាណជា៨០ ដែលកំពុងផ្តល់ការងារ ដល់ កម្មករ ប្រមាណជាង៨៦.៧០០នាក់ គឺប្រមាណ ជាង១០ភាគរយនៃចំនូនកម្មករ ដែលបម្រើការងារក្នុងវិស័យនេះនៅទូទាំងប្រទេសកម្ពុជា ។

លោក ចឹក បូរិន ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជិវៈខេត្តកំពង់ស្ពឺបានឱ្យដឹងថា សម្រាប់កម្លាំងពលកម្ម ខេត្តកំពង់ស្ពឺមិនខ្វះទេ យើងពិនិត្យឃើញ ថា រោងចក្រសហគ្រាសមួយចំនួននៅតែបន្តជ្រើសរើសកម្មករឱ្យចូលបម្រើការងារហើយយើងសង្កេតឃើញដែរថា ប្រជា ពលរដ្ឋ យុវជន យុវនារី ពួកគាត់បានទៅ ដាក់ពាក្យសុំចូលបម្រើការងារកាន់តែច្រើនពោលគឺកម្លាំងពលកម្មខេត្តមិនខ្វះទេ គឺគ្រប់គ្រាន់ ប៉ុន្តែ ពួកគាត់ ភាគច្រើននៅខ្វះជំនាញជាក់លាក់មុននឹងពួកគាត់ចូលបម្រើការងារ ។ លោក ចឹក បូរិន បានឱ្យដឹងទៀតថា វិស័យនេះបានជួយជំរុញខ្លាំងដល់សេដ្ឋកិច្ចខេត្តកំពង់ស្ពឺ ។

តាមរយៈវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ស្បែកជើងនិងវិស័យផ្សេងៗទៀតបានជួយដល់ការអភិវឌ្ឍខេត្តកំពង់ស្ពឺ គឺទី១ តាមរយៈការផ្តល់ការងារធ្វើជូនដល់ប្រជាពលរដ្ឋ ទី២ គឺផ្តល់ប្រាក់ ចំណូល ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅមានជីវភាពសមរម្យប្រសើរជាងមុន និងទី៣ គឺតាមរយៈប្រយោល ។ មានន័យថា ប្រាក់ខែ ដែលកម្មករកម្មការិនីបើកមក បើយើងគិត ជាឆ្នាំមួយឆ្នាំចំនួនប្រមាណ២០០លានដុល្លារអាមេរិកសម្រាប់ប្រាក់ខែបងប្អូនកម្មករបើកក្នុងខេត្តកំពង់ស្ពឺ ។ ដូច្នេះថវិកាទាំងនោះគាត់បានដោយផ្ទាល់ផងនិងបានដោយប្រយោលដល់អ្នកពាក់ព័ន្ធផង ទាំងអ្នកលក់ ដូរទាំងអាជីវករគឺបានទទួលទាំងអស់ពីវិស័យកាត់ដេរ ។ លោកបានបញ្ជាក់ថា កំណើនចំនួនរោង ចក្រការងារនិងប្រាក់ចំណូលពីវិស័យកាត់ដេរបាន និងកំពុងតែ ប្រែមុខមាត់របស់ ខេត្តកំពង់ស្ពឺ ដែលពីមុនធ្លាប់តែត្រូវបានគេចាត់ទុកថាជាខេត្តពុំសូវមានការអភិវឌ្ឍរីកចម្រើនដូចខេត្តនានា ៕ ដោយ ៖ នរិន្ទ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print