នគរបាលស្រុកមុខកំពូលចុះអប់រំអ្នកបើកបររថយន្តដឹកកម្មករ

ចែករំលែក៖

ខេត្តកណ្តាល ៖ ដោយមានការយកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពរថយន្ដដឹកជញ្ជូនកម្មកររបស់អគ្គស្នងការនគរបាលជាតិ និងការដឹកនាំរបស់គណៈអភិបាលខេត្ត និងស្នងការនគរបាលខេត្តកណ្តាលនិងការដឹកនាំបញ្ជារបស់លោកប្រធានគណៈបញ្ជា ការឯកភាពរដ្ឋបាលស្រុកមុខកំពូលនៅ ។

ក្រុមត្រួតពិនិត្យកាអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ សហការជាមួយកម្លាំងនគរ បាល ចរាចរស្រុកមុខកំពូលបានធ្វើការងារ នៅផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រ២២- ២៣ ភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុក មុខកំពូល កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ។

ការចុះអប់រំណែនាំនេះ ដឹកនាំដោយ លោកវរសេនីយ៍ត្រី លឹម ចំណាន នាយរង ការិយាលយ័ចរាចរណ៍ផ្លូវគោកខេត្តកណ្តាល នឹងបានចូលរួមពីអធិការនគរបាលស្រុកមុខកំពូលបានចុះមកអប់រំណែនាំរថយន្តដឹកកម្មករនៅរោងចក្រសិុចផ្លាសអិុនដាសស្រ្ទីកម្លាំងបានពិនិត្យលើរថយន្ត២៨គ្រឿងឃេីញមានរថយន្ត១គ្រឿងដែលកម្មករជិះលេី ដំបូល ។ ចំណែករថយន្ត១៤គ្រឿងអ្នក ជិះតោងឈរ ខ្វះសុវត្ថិភាពបានអប់រំណែនាំឲ្យអ្នកបេីបរគោរពច្បាប់ចរាចរណ៍ ត្រូវមានប័ណ្ណបេីកបរមិនឲ្យបេីកបរហួសល្បឿន កំណត់មិនបេីកជែងក្នុងស្ថានភាពគ្រោះ ថ្នាក់ ។ មិនបេីកបរក្នុងស្ថាន ភាពស្រវឹងមិនផ្ទុកមនុស្សលេីសចំនួនកំណត់កែច្នៃយាន យន្តខុសបច្ចេកទេសសរុបកម្មករ៩៧៩នាក់ ប្រុស១៦នាក់ ស្រី៩៦៣នាក់ ។

រថយន្តទាំងនេះដឹកកម្មករចូលតំបន់រោង ចក្រកាត់ដេរ សិុចផ្លាស អិុនដាសស្រ្ទី ក្នុងភូមិ សាស្ត្រស្រុកមុខកំពូល ខេត្តកណ្ដាល ៕ ដោយ ៖ ស្អាងជ័យ

...

kandal-1 kandal-2 kandal-3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print