លោក ដូណាល់ ត្រាំ ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយមេដឹកនាំតៃវ៉ាន់ជាការបញ្ឈឺចិន?

ចែករំលែក៖

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំកោះតៃវ៉ាន់កាលពីថ្ងៃទី២ ខែធ្នូ។ សកម្មភាពខាងលើរបស់លោក ត្រាំ នឹងធ្វើឲ្យរដ្ឋាភិបាលចិនកាន់តែខឹងសម្បាខ្លាំងឡើង។

លោកស្រី Hope Hicks អ្នកនាំពាក្យ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ជំនួបពិភាក្សាផ្តោតទៅលើទំនាក់ទំនងសេដ្ឋកិច្ចនយោបាយនិងសន្តិសុខ។ នេះជាលើក ទីមួយហើយដែលប្រធានាធិបតីជាប់ឆ្នោតអាមេរិកបានទូរស័ព្ទពិភាក្សាដោយផ្ទាល់ជាមួយមេដឹកនាំកោះតៃវ៉ាន។ កាលពីឆ្នាំ ១៩៧៩ ប្រធានាធិបតី Jimmy Carter បានទទួលស្គាល់ «ចិនតែមួយ» ធ្វើឲ្យអាមេរិកមិនមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។

មន្ត្រីការិយាល័យតំណាងតែវ៉ាន់នៅទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា ការសន្ទនាខាងលើមានលក្ខណៈជាប្រវត្តិសាស្ត្រ។ មក ទល់ពេលនេះចិនមិនទាន់មានប្រតិកម្មអ្វីជុំវិញជំនួបពិភាក្សាខាងលើនៅឡើយ។ មន្ត្រី ចិនធ្លាប់បានប្រកាសថា ចិនមិនទាន់មាន ប្រតិកម្មដោយសារតែលោក ដូណាល់ ត្រាំ មិនទាន់ក្លាយជាប្រធានាធិបតីអាមេរិក។

លោកស្រី Tsai Ing-wen គឺជាមេដឹកនាំម្នាក់ក្នុងចំណោម៤នាក់ដែលមានទំនាក់ ទំនងជាមួយលោក ដូណាល់ ត្រាំ ក្រោយលោកត្រាំជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ កន្លងមកលោក ដូណាល់ ត្រាំ បាន ប្រកាសថា លោកនឹងអនុវត្តនូវគោល នយោបាយតឹងតែងជាមួយចិនជាងជំនាន់លោក អូបាម៉ា ក្នុងនោះមានការបង្កើន កម្លាំងនូវក្នុងប្រទេសតំបន់អាស៊ីជាដើម។ ប៉ុន្តែចំពោះទំនាក់ទំនងជាមួយកោះតៃវ៉ាន់លោក ដូណាល់ ត្រាំ មិនបានប្រកាសនៅពេលឃោសនាបោះឆ្នោតពីការតភ្ជាប់ទំនាក់ ទំនងឡើងវិញជាមួយតៃវ៉ាន់នោះទេ។

កន្លងមកបើទោះបីលោក ដូណាល់ ត្រាំ វាយប្រហារយ៉ាងខ្លាំងទៅលើចិនក្តីតែពល រដ្ឋចិនភាគច្រើនចង់ឲ្យលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីជាងលោកស្រី ហ៊ីលឡារី គ្លីនតុន។ បើលោក ត្រាំ ជាប់ អាច នឹងផ្លាស់ប្តូរនយោបាយមួយចំនួនជាមួយចិន។

ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះនៅលើប្រព័ន្ធផ្សព្វផ្សាយនានាទាំងបទ សម្ភាសន៍ក៏ដូចជាការថ្លែងសុន្ទរកថា លោក ត្រាំ បានរៀបឥរិយាបថទន់ភ្លន់ជាងមុនធ្វើខ្លួនឲ្យសមនឹងតំណែងប្រធានាធិបតីប្រទេស មហាអំណាចទីមួយលើពិភពលោក។

តាមការសង្កេតគេយល់ថា លោក ដូណាល់ ត្រាំ បានផ្លាស់ប្តូរឥរិយាបថច្រើនក្រោយពេលជាប់ឆ្នោតពោលគឺលោក ដូណាល់ ត្រាំ ពេលឃោសនាបោះឆ្នោតគឺជាមនុស្សសម្តីខ្លាំងៗសម្តីរើសអើងប្រកាន់ ពូជសាសន៍សម្តីបែបកោងកាច តែពេលនេះ ហាក់បន្ទន់មកស្លូតបន្តិចវិញ។

ជាការពិតណាស់ ជាពិសេសក្នុងឱកាស ជួបប្រជុំជាមួយលោក អូបាម៉ា លោក ដូណាល់ ត្រាំ ដែលធ្លាប់តែជេរប្រមាថរិះ គន់លោក អូបាម៉ា កប់ៗមាត់បែរជាអង្គុយនិយាយបែបស្លូតបូត ព្រមទាំងបាននិយាយ ថា ខ្លួនមានកិត្តិយសណាស់ដែលបានជួបប្រាស្រ័យជាមួយលោក អូបាម៉ា ហើយ ថែមទាំងនិយាយទៀតថា លោកត្រូវការ ជួបលោក អូបាម៉ា ច្រើនដងទៀតដើម្បី ប្រឹក្សាយោបល់។ ក្នុងឱកាសនោះទាំងអ្នកសារព័ត៌មានទាំងអ្នកនយោបាយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះលោក ដូណាល់ ត្រាំ មិនបានសម្តែងអាកប្បកិរិយាក្រអឺត ក្រទមបែបកោងកាច ឬមានពាក្យសម្តីជ្រុល ហួសហេតុដូចដែលគាត់ធ្លាប់ធ្វើកន្លងមកក្នុងពេលឃោសនាទេ។

ចំណុចមួយទៀតនោះគឺលោក ដូណាល់ ត្រាំ បានធ្វើសុន្ទរកថាបន្ទាប់ពីបានទទួលលទ្ធផលបោះឆ្នោតដោយនិយាយថា លោក នឹងប្រឹងប្រែងធ្វើការងារឲ្យអស់ពីសមត្ថភាព ក្នុងនាមជាប្រធានាធិបតីរបស់ប្រជាជន អាមេរិកទាំងអស់គ្នា។ គឺពាក្យចុងក្រោយ “ទាំងអស់គ្នា” ដែលធ្វើឲ្យគេចាប់អារម្មណ៍ ខ្លាំង។ កាលពីពេលឃោសនាបោះឆ្នោត លោក ត្រាំ បានញុះញង់ឲ្យមានការបែក បាក់ឲ្យមនុស្សស្អប់គ្នាដោយគាត់ចង់ឲ្យអាមេរិកវិលត្រលប់ទៅរកអតីតកាលវិញ ដែលជាប្រទេសមានតែមនុស្សស្បែក សជាអ្នកមានសិទ្ធិអំណាច ឯមនុស្សស្បែក ខ្មៅគឺជាទាសករ។ តែពេលនេះគាត់ថា គាត់ ចង់ធ្វើជាប្រធានាធិបតីរបស់ប្រជាជនអាមេរិកទាំងអស់គ្នាដែលវាមានខ្លឹមសារ ប្រមូលផ្តុំឱបក្រសោបនិងសាមគ្គីគ្នាជា ជាងការបែកបាក់។

អ្វីដែលគួរឲ្យកត់សម្គាល់នូវនយោបាយ មួយចំនួនរបស់ប្រធានាធិបតី អូបាម៉ា អាចនឹងត្រូវបានបន្តទៅមុខទៀតក្រោមរដ្ឋា ភិបាលលោក ដូណាល់ ត្រាំ ក្នុងនោះមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរជាតិប៉ាស៊ីហ្វិក TPP និងកម្មវិធីសុខាភិបាល អូបាម៉ា ឃែរជាដើម។

បើទោះបីក្នុងពេលឃោសនាលោក ត្រាំ បានសន្យាថា នឹងលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗទាំងចុះហត្ថលេខា ហើយទាំងកំពុងតែចរចា។ ឧទាហរណ៍ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វីបអាមេ រិកខាងជើងហៅកាត់ថា Alena រវាងអាមេ រិក កាណាដា នឹងមិុចស៊ីកូដែលបានអនុម័ត រួចហើយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក ហៅកាត់ថា TPP ដែល កំពុងគ្រោងរៀបចំអនុម័តផ្តល់សច្ចាប័នជាដើម។

កាលពីថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា លោក អូបាម៉ា ទើបបានប្រកាសថា រដ្ឋាភិបាលលោក បានសម្រេចព្យួរនីតិវិធីអនុម័តកិច្ចព្រម ព្រៀងអន្តរប៉ាស៊ីហ្វិក TPP ហើយប្រគល់ការងារនេះទៅឲ្យរដ្ឋាភិបាលថ្មីរបស់លោក ត្រាំ ជាអ្នកធ្វើបន្ត។ នៅសប្តាហ៍ក្រោយ លោក អូបាម៉ា នឹងធ្វើដំណើរទៅប្រទេសប៉េរូដើម្បីចូលរួមជំនួបកំពូលជាមួយបណ្តាថ្នាក់ដឹកនាំប្រទេសចំនួន១១ ដែលជា ប្រទេសសាមីនៃកិច្ចព្រមព្រៀងនេះក្នុងនោះក៏មានចិនផងដែរ។ លោក អូបាម៉ា នឹងព្យាយាមពន្យល់ពីបញ្ហានេះទៅកាន់ ប្រទេសដែលជាប់ទាក់ទង ហើយថាចាប់ ពីពេលនេះទៅវាសនានៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី អន្តរប៉ាស៊ីហ្វិក គឺស្ថិត ក្នុងកណ្តាប់ ដៃរបស់លោក ដូណាល់ ត្រាំ និងសភាទាំងពីររបស់អាមេរិក។

ជាមួយគ្នានោះច្បាប់ធានារ៉ាប់រងសុខភាពរដ្ឋឬហៅថា Obamacare ដែលលោក ដូណាល់ ត្រាំ បានស្រែកហើយស្រែកទៀត ថា លោកនឹងលុបចោលនៅពេលឡើង កាន់អំណាច តែពេលនេះគាត់បែរជា និយាយថា គាត់កំពុងពិចារណាថានឹងមិន លុបចោលទេ ដោយគ្រាន់តែធ្វើការកែប្រែខ្លឹមសារនៃមាត្រាមួយចំនួនតែប៉ុណ្ណោះ។ លោក ដូណាល់ ត្រាំ និយាយបែបនេះគឺនៅក្រោយពេលបានជួបជាមួយលោក អូបាម៉ា ហើយគាត់ថា លោក អូបាម៉ា បាននិយាយពន្យល់គាត់ច្រើនអំពីសារសំខាន់នៃច្បាប់នេះដែលអនុញ្ញាតឲ្យប្រជាជនអាមេរិកក្រីក្រប្រមាណ២២លាននាក់អាច មានលទ្ធភាពទទួលសេវាសុខភាពរបស់ រដ្ឋ។ លោក អូបាម៉ា បានសុំឲ្យលោក ត្រាំ ពិចារណាឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តលុបច្បាប់នេះ ហើយដោយការគោរព ចំពោះលោក អូបាម៉ា លោក ដូណាល់ ត្រាំ បានសន្យាថា លោកនឹងពិចារណាឲ្យបានច្បាស់៕

trump_nvpdtaiwanxi-jin-ping

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print