ខឹងប្រពន្ធរវល់ផឹកស្រាមិនដាំបាយបុរសចិត្តខ្លាំងវាយ៣ខ្នងពូថៅអុក១ជង្គង់គ្រាំរហូតដល់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសជាប្តីចិត្តក្តៅម្នាក់បានយកពូថៅវាយទៅលើប្រពន្ធ៣ខ្នងពូថៅហើយមិនអស់ចិត្តអុកថែម១ជង្គង់ទៀតរហូតទាល់តែដាច់ខ្យល់ស្លាប់ព្រោះតែខឹងប្រពន្ធរវល់ផឹកស្រាមិនដាំបាយអោយខ្លួនហូប។

ករណីឃាតកម្មនេះកើតឡើងក្នុងភូមិពាមទង់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ។ បុរសជាប្តីឈ្មោះ ម៉ក់ សំអាត អាយុ៣៩ឆ្នាំ ត្រូវបានចាប់ខ្លួន ចំណែកប្រពន្ធរងគ្រោះឈ្មោះ ចាន់នី មែល អាយុ៣៣ឆ្នាំ ។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរខាងបានបង្ហើបថា៖ គ្រួសារនេះត្រូវគ្នាលស់ថ្ងៃណាស់មិនសូវមានថ្ងៃណាត្រូវគ្នានោះទេ។ មុនពេលកើតហេតុបុរសជាប្តីបានចេញទៅធ្វើការលុះត្រឡប់មកផ្ទះវិញមិនឃើញប្រពន្ធក៏តាមរកមើលឃើញស្រ្តីជាប្រពន្ធកំពុងផឹកស្រានៅក្នុងភូមិហើយក៏បានហៅអោយត្រឡប់ទៅផ្ទះវិញដើម្បីហូបបាយជុំគ្នា។ ប្រភពបន្តថា៖ពេលទៅផ្ទះស្រាប់តែបុរសជាប្តីបើកឆ្នាំងបាយប្រុងដួសហូបមិនឃើញមានបាយក៏កើតក្តីក្តៅក្រហាយមួម៉ៅយ៉ាងខ្លាំងហើយសួរប្រពន្ធថារវល់ធ្វើអីបានជាមិនដាំបាយពេលនោះស្រ្តីជាប្រពន្ធតបថារវល់ផឹកស្រាធ្វើអោយកំហឹងកាន់តែក្តៅខ្លាំងឡើងបានទាញពូថៅវាយទៅលើប្រពន្ធ៣ខ្នងពូថៅដោយសារកំហឹងនៃការឃ្លានបាយបុរសជាប្តីបានអុកជង្គង់ទៅលើដើមទ្រូងស្រ្តីជាប្រពន្ធបន្ថែមទៀតធ្វើអោយរងរបួសជាទំងន់។ ស្ត្រីរងគ្រោះមិនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនោះទេគឺទុកនៅផ្ទះតាមយថាកម្មរហូតដល់រសៀលថ្ងៃទី៤ធ្នូ២០១៦ស្ត្រីរងគ្រោះបានក្អួតធ្លាក់ឈាមរហូតដាច់ខ្យល់ស្លាប់ដោយមិនអាចបញ្ជូនទៅពេទ្យទាន់ពេលវេលាឡើយ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាក្រោយទទួលដំណឹងថាមានមនុស្សស្លាប់សមត្ថកិច្ចជំនាញបានចុះទៅធ្វើការត្រួតពិនិត្យដើម្បីស្រាវជ្រាវរកមូលហេយុនៃការស្លាប់។ បន្ទាប់ពីធ្វើការត្រួតពិនិត្យនិងកោសល្យវិច័យលើខ្លួនប្រាណសពសមត្ថកិច្ចរកឃើញមានស្នាមវាយនឹងវត្ថុរឹងនិងមានស្នាមជាំនៅលើដើមទ្រូងស្ត្រីរងគ្រោះផងដែរ។ក្រោយរកឃើញស្លាកស្នាមនៅលើខ្លួនសពសមត្ថកិច្ចបានធ្វើការស្រាវជ្រាវទើបដឹងថាស្ត្រីរងគ្រោះបានរងនូវការវាយដំពីសំណាក់ប្តីរបស់ខ្លួនទើបបណ្តាលអោយស្លាប់បែបនេះ។

នៅចំពោះមុខសមត្ថកិច្ចបុរសជាប្តីបានឆ្លើយប្រាប់សមត្ថកិច្ចថាមូលហេតុដែលគាត់វាយទៅលើប្រពន្ធនេះដោយសារតែគាត់ជាប្តីខឹងប្រពន្ធមិនដាំបាយឲ្យស៊ី គិតតែពីផឹកស្រា។ បច្ចុប្បន្នបុរសជាប្តីដៃដល់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំបាញចាត់ការតាមនីតិវិធីបន្ត៕

image image image

...

ដោយ៖ សេនាស័ក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print