រថយន្តដឹកទំនិញធុនធ្ងន់១គ្រឿងបើកធ្លាក់ផ្លូវខ្លួនឯង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ កាលពីម៉ោងជិត៤យប់ទៀបភ្លឺថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦  នៅផ្លូវជាតិលេខ៤ ចន្លោះឡូម៉ែត្រលេខ ១៥៧-១៥៨ ភូមិអូរតាហយ ឃុំសឹ្ទងឆាយ ស្រុកកំពង់សិលា មានរថយន្តដឹកទំនិញធុនធ្ងន់ ១គ្រឿងបើកធ្លាក់ផ្លូវខ្លួនឯង ។

កងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ អោយដឹងថា រថយន្តនេះម៉ាកFUSO ពាក់ស្លាកលេខ ភំ្នពេញ3B-3776 ខូចខាតក្បាលខាងមុខ ។ អ្នកបើកបរឈ្មោះ រឹម ធី ភេទប្រុស អាយុ ៣៣ឆ្នាំ ។ មានទីលំនៅបច្ចុប្បន្ននៅភូមិត្នោត ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ។

មូលហេតុនៃគ្រោះថ្នាក់នេះទំនងដោយសារអ្នកបើកបរងងុយដេក ធ្វើអោយរថយន្តជ្រុលចង្កូត ធ្លាក់ទៅខាងស្តាំដៃរួចបុកនឹងដើមឈើ ។ រថយន្តនេះបើកទិសដៅពី ភំ្នពេញទៅខេត្តព្រះសីហនុ ក្នុងហេតុការណ៍នេះមិនបណ្តាលអោយមានមនុស្សរងគ្រោះថ្នាក់ឡើយ ៕   ដោយ ៖ ឆ្លាម សមុទ្រ

...

12-5-2016-11 12-5-2016-10

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print