ភ្នំពេញ៖ បុរសម្នាក់ទំនងស្រវឹងស្រាបើករថយន្តឡិចស៊ីសRX300ក្នុងល្បឿនលឿនដល់ផ្លូវបំបែកមិនប្រយ័ត្នជ្រុលទៅរបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន២កង់រថយន្តរងខូចខាតផ្នែកខាងមុខយ៉ាងដំណំ កាលពីវេលាម៉ោង១និង២៥នាទីរំលងអធ្រាត្រថ្ងៃទី៥ ខែឆ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវម៉ៅសេទុង កែងផ្លូវ១៥៥ ជិតវត្ថទួលទំពួក ស្ថិតក្នុងសង្កាត់បឹងកេង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តឡិចស៊ីសRX300 មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2O-6235 បើកបរតាមបណ្ដោយផ្លូវ១៥៥ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុខាងលើកែងផ្លូវម៉ៅសេទុងរថយន្តមិនបានបត់ហើយក៏ជ្រុលបុករនាំងពុះចែកទ្រូងផ្លូវបាក់អស់ចំនួន២កង់ និងរថយន្តផ្ទុះពោងទៅមុខលែងរួច ភ្លាមៗអ្នកបើកបរបានបើកទ្វាររត់គេស្រមោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថមូលដ្ឋានសហការជាមួយជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
...
ដោយ៖ ជីម ភារ៉ា