តូចចិត្តនិងជំងឺព្យាបាលមិនជា​ ដាច់ចិត្តផឹកថ្នាំពុលបាញ់ស្រូវបញ្ចប់ជីវិត

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសម្នាក់តូចចិត្តមានអាការៈចេះតែថប់ដង្ហើមណែនដើមទ្រូងជាច្រើនឆ្នាំ មកហើយ ដោយសារជំងឺរបេះដូង ក៏ដាច់ចិត្តបញ្ចប់ជីវិតដោយផឹកថ្នាំបាញ់ស្រូវ ខណៈបញ្ជូនមកដល់មន្ទីរពេទ្យខេត្តគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន  ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង។

នគរបាលស្រុកបានអោយដឹងថា ជនរងគ្រោះដែលផឹកថ្នាំពុលនេះមានឈ្មោះសំ សាវ៉ាត អាយុ២៧ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ ចិន ភិន អាយុ២២ឆ្នាំ ទើបតែរៀបការជាមួយប្រពន្ធទីពីរ។

អ្នកភូមិបានអោយដឹងថា បុរសខាងលើនេះមានជំងឺប្រចាំកាយយូរឆ្នាំមកហើយខណៈត្រូវក្រុមគ្រួសារយកមកព្យាបាលនៅមន្ទីរពេទ្យ ដោយគ្រូពេទ្យអោយថ្នាំលេបជាប្រចាំ មិនតែប៉ុណ្ណោះគ្រួសារនេះជំពាក់បំណុល អ្នកភូមិផងដែរ ។

ប្រភពបន្តថាមុនពេលកើតហេតុស្រាប់តែអ្នកភូមិឮសូរសំឡេងក្អូត និងស្រែកហៅជួយផង ទើបបង្កអោយមានការភ្ញាក់ផ្អើលនាំគ្នាជួយសងគ្រោះដឹកមកកាន់មន្ទីរពេទ្យ ប៉ុន្តែអកុសស យឺតពេលទៅហើយ ។

សូមបញ្ជាក់ថាជនរងគ្រោះផឹកថ្នាំពុលប្រភេទបាញ់ថ្នាំស្រូវអស់មួយដបធំសពត្រូវបានក្រុម គ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕    ដោយ ៖ យឹម សុថាន

...

12-5-2016-17 12-5-2016-16

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print