ខេត្ដសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យមុខសញ្ញាចែកចាយ និងប្រើប្រាស់ថ្នាំញៀនប្រុសស្រីបានចំនួន១០នាក់ បញ្ជូនទៅតុលាការដើម្បីអនុវត្ដតាមនីតិវិធី។
ករនីបង្ក្រាបនេះបានកើតឡើងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិស្ពានជ្រាវ សង្កាត់-ក្រុងសៀមរាប ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានចំនួន១០នាក់នោះ មានប្រុស៩នាក់ ស្រី១នាក់ និងដកហូតវត្ថុតាងមួយចំនួនតៀត មាន ម្សៅគ្រើម ម៉ាទឹកកកចំនួន១១កញ្ចប់ ស្មើរ១៤,៥០ក្រាម និងទូរស័ព្ទ៩គ្រឿង។
សមត្ថកិច្ចបានបន្ថែមថា បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី៥ខែធ្នូឆ្នាំ២០១៦នេះ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
...
ដោយ៖ ជានិរន្ដរ៍