ខេត្តស្វាយរៀង ៖ បុរសម្នាក់ត្រូវបាននគរបាលក្រុងស្វាយរៀងធ្វើការឃាត់ខ្លួនខណៈ ដែលស្រវឹងស្រាជោករួចយកម៉ូតូទៅកាត់សក់ ប៉ុន្តែប្រពន្ធមិនអោយទៅខឹងស្ទុះទៅវាយ ប្រពន្ធធ្លាក់ពីលើគ្រែកាលវេលាម៉ោង១២ថ្ងៃត្រង់ទី៤ខែធ្នូឆ្នាំ២០១៦ នៅភូមិ ទាហ៊ានលើ សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា ជនសង្ស័យជាប្ដីមានឈ្មោះ ទាវ ប៉ា ភេទ ប្រុសអាយុ២៤ឆ្នាំ មុខរបរ ជាងភ្លើង មានប្រពន្ធរងគ្រោះឈ្មោះ មុិញ ធីតាអាយុ២០ ឆ្នាំ មុខរបរកម្មកររោងចក្រមានទីលំនៅក្នុងភូមិទាហ៊ានលើសង្កាត់ស្វាយតឿក្រុងស្វាយរៀង។
តាមស្ត្រីជាប្រពន្ធបានរៀបរាប់ទាំងទឹកភ្នែកថាគាត់និងប្ដីបានរៀបការជាមួយគ្នាមានកូនប្រុសបានមួយឆ្នាំ។ប្រភពបន្តថាមុនកើតហេតុប្ដីផឹកស្រាស្រវឹងជោគហើយក៏យកកូនសោរបំរុងជិះម៉ូតូទៅកាត់សក់ប៉ុន្តែត្រូវបានគាត់បានធ្វើការហាមឃាត់មិនអោយទៅព្រោះខ្លាចជួបគ្រោះថ្នាក់ក៏មានជម្លោះពាក្យសំដីនិងគ្នាហើយបានប្រតាយប្រតប់បណ្ដាលអោយធ្លាក់ពីលើគ្រែបោកក្បាលនិងជើងកៅអីរងរបួស សន្លប់តែម្ដង។
ក្រោយមកសមត្ថកិច្ចបានមកអន្តរាគមន៏ឃាត់ជនសង្ស័យជាប្ដីនិងយកស្ត្រីរងគ្រោះមកកាន់មន្ទីពេទ្យដើម្បីសងគ្រោះជីវិត។រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ ៖ យឹមសុថាន