វៀតណាម២នាក់ផឹកស្រាសត្រាំឆ្អឹងខ្លានិងឆ្អឹងឆ្កែ កាប់គ្នាស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសជនជាតិវៀតណាម២នាក់ បានកាប់គ្នាស្លាប់ម្នាក់និងម្នាក់ទៀតត្រូវសមត្ថកិច្ចចាប់ខ្លួន ដោយសារជនរងគ្រោះនិងជនដៃដល់ផឹកចំស្រាសត្រាំឆ្អឹងខ្លានិងឆ្អឹងឆ្កែ។

ករណីហិង្សាខាងលើនេះបានកើតឡើងនៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចព្រែកបាញ់ជ្រូក ស្ថិតក្នុងភូមិបឹងជុំ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយបានបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីចាត់ការតាមច្បាប់។

នគរបាលស្រុកព្រៃនប់បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវជនដៃដល់កាប់ស្លាប់ឈ្មោះយ៉ យុំាងអ៊ុក អាយុ៣៧ឆ្នាំ ជាជាតិវៀតណាម រីឯជនសង្ស័យឈ្មោះហូ ជីហ្វុង អាយុ៤២ឆ្នាំ ជាជាតិវៀតណាមដូចគ្នា បច្ចុប្បន្នជនសង្ស័យនិងជនរងគ្រោះមានមុខរបរចិញ្ចឹមបង្កា ស្នាក់នៅបណ្ណោះអាសន្ននៅភូមិកើតហេតុ។

តាមសាក្សីបាននិយាយថា មុនពេលកើតហេតុជនសង្ស័យនិងជនរងគ្រោះនៅពេលសម្រាក់ពីការងារបានផឹកស៊ីជាមួយគ្នា លុះក្រោយមកស្រាប់តែមានជម្លោះកើតឡើងធ្វើឲ្យជនដៃដល់ទាញ់កាំបិតកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ ករណីនេះនិងជម្លោះបណ្តាលឲ្យមកពីមូលហេតុអ្វីនោះគេពុំដឹងទេ ប៉ុន្តែគេដឹងថា ជនដៃដល់និងជនរងគ្រោះបានផឹកស្រាសត្រាំឆ្អឹងខ្លានិងឆ្អឹងឆ្កែ។

អ្នកភូមិបាននិយាយដែរថា ប្រហែលជាពួកគេ(ជនរងគ្រោះនិងជនសង្ស័យ)ផឹកចំស្រាត្រាំឆ្អឹងឆ្កែនោះហើយ ទើបបានស្រវឹងតិចតួចខាំគ្នាដូចឆ្កែ និងមានកម្លាំងដូចខ្លា កាប់គ្នាបណ្តាលឲ្យស្លាប់បែបនេះ។

បច្ចុប្បន្នជនដៃដល់ត្រូវបានបញ្ជូនចាត់ការតាមច្បាប់ គ្រាដែលជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅធ្វើបុណ្យ៕

img_1038 img_1039

...

ដោយ៖ ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print