ផ្លូវបេតុង៣ខ្សែ និងប្រព័ន្ធលូ១ខ្សែ ក្នុងសង្កាត់ចំនួន៤ បានបើកការដ្ឋានស្ថាបនា

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ០៣ខ្សែ ប្រវែងសរុប ១២៥០ម៉ែត្រ ក្នុងសង្កាត់ក្រាំងពង្រ សង្កាត់ព្រៃស និងសង្កាត់ប្រទះឡាង និងដាក់ប្រព័ន្ធលូ១ខ្សែ ប្រវែង ៧១០ម៉ែត្រ ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកអភិបាលបានធ្វើការផ្តាំផ្ញើការសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលើកឡើងអំពីការអភិវឌ្ឍនានាលើគ្រប់វិស័យនៅពាសពេញផ្ទៃប្រទេសនិយាយជារួម និងនិយាយដោយឡែក នៅក្នុងមូលដ្ឋានខណ្ឌដង្កោ ជាក់ស្តែង ផ្លូវបេតុងថ្មី៣ខ្សែ និងប្រព័ន្ធលូ១ខ្សែ ដែលនឹងបើកការដ្ឋានស្ថាបនានាពេលនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ប្រកបរបរចិញ្ចឹមជីវិត ព្រមទាំងផ្តល់នូវផាសុខភាព សោភណ្ឌភាពជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ទាំង៤ ។

លោកអភិបាលក៏បានធ្វើការផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ជួយតាមដានការអនុវត្តគម្រោងរបស់ក្រុមហ៊ុនទទួលការសាងសង់ ដោយសារគម្រោងនេះ ជាគម្រោងដែលបងប្អូនជាអ្នកទទួលផលដោយផ្ទាល់ ព្រមទាំងសូមការយោគយល់អធ្យាស្រ័យចំពោះផលប៉ះពាល់តិចតួចដែលបណ្តាលមកពីការអនុវត្តគម្រោងនេះ ដើម្បីឲ្យការអនុវត្តដំណើរការបានដោយជោគជ័យ និងឆាប់បានប្រើប្រាស់។ ជាមួយគ្នាលោកអភិបាល ក៏បានផ្តាំផ្ញើដល់ក្រុមហ៊ុនដែលទទួល សូមអនុវត្តគម្រោងរបស់ខ្លួនឲ្យស្ររបតាមកិច្ចសន្យាសាងសង់ និងស្ថាបនាផ្លូវទាំងនេះឲ្យបានឆាប់រហ័ស និងមានគុណភាពប្រើប្រាស់បានយូរអង្វែង។

ផ្លូវបេតុងដែលបានបើកការដ្ឋានស្ថាបនារួមមាន៖
–       សង្កាត់ព្រៃស ប្រវែង៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិព្រៃធំ
–       សង្កាត់ក្រាំងពង្រ ប្រវែង៤៥០ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតក្នុងភូមិទឹកថ្លា
–       សង្កាត់ប្រទះឡាង ប្រវែង៣០០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិអង្គ និងដាក់ប្រព័ន្ធលូ១ខ្សែ ក្នុងសង្កាត់ព្រៃវែង ប្រវែង៧១០ម៉ែត្រ មុខកាត់០,៦ម៉ែត្រ ស្ថិតក្នុងភូមិទួលសំបូរ៕

img_0261 img_0258 img_0260 img_0262 img_0259

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print