ឃាត់ខ្លួនជនសង្ស័យ១នាក់ជាក់ស្តែងពីបទលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍បឹងសាឡាងបានឃាត់ខ្លួនជនសង្ស័យ១នាក់ពីបទលួចមានស្ថានទម្ងន់ទោស (គាស់សោរបន្ទប់យកសំភារៈ)ដែលប្រព្រឹត្តកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ នៅវេលាម៉ោង ១៥និង៣០នាទី នៅផ្ទះជួលលេខ៤ដេ ផ្លូវលេខ២៥១ ក្រុមទី៤២ ភូមិ១៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

sordara-5

ជនសង្ស័យឈ្មោះ កែវ រតនា ហៅ រតនា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ជំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ឈុន ស្រីនីន ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បន្លែនៅផ្សារដើមគរ ស្នាក់នៅផ្ទះកើតហេតុ ។ សម្ភារដែលបាត់បង់មានទូរស័ព្ទមួយគ្រឿងម៉ាក Samsung Gala xy Grand Prime ។

វត្តុតាងចាប់យក ម៉ូតូ១គ្រឿងម៉ាក Honda MSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CV-3640 ។
ទូណឺវិសប្តូរមុខ ដងពណ៌លឿង១ និងកូនសោរ៤ដើម ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានសាកថ្មទូរស័ព្ទ នៅក្នុងផ្ទះ រួចទាញទ្វារបិទចាក់សោ ហើយដើរទៅទិញការ៉េមដែលនៅឆ្ងាយពីផ្ទះប្រហែល៥០ម៉ែត្រ ពេលត្រឡប់មកវិញ បានឃើញជនសង្ស័យកំពុងរើឥវ៉ាន់ក្នុងផ្ទះ ក៏ស្រែកសួរ ស្រាប់តែជនសង្ស័យបានស្ទុះរត់ចេញ ទើបជនរងគ្រោះស្រែកចោរៗ ជនសង្ស័យបានលោតចូលប្រឡាយទឹកស្អុយ ភ្លាមនោះ កម្លាំងល្បាតនគរបាលប៉ុស្តិ៍បឹងសាឡាង បានមកដល់ ក៏បានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាក់ស្តែងតែម្តង ៕

sordara-32

sordara-41

11874051_883403725048022_1565819860_n

sordara-14

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print