ហេង​ ​ពិសិដ្ឋ​ ​ប្រាថ្នា​ជោគជ័យ​ទាំងសិល្បៈ ​និង​មុខ​ជំនួញ​

ចែករំលែក៖

ភ្នំពេញ​៖ ដោយ​ចិ​ត្ដ​ស្រលាញ់​ ​និង​ ​មាន​ឈាម​ជ័រ​ជា​អ្នក​សិល្បៈ​បាន​ជំរុញ​ឱ្យ​យុ​វ​ជន​ ​ហេង​ ​ពិសិដ្ឋ​ ​បាន​សម្រេច​ចិ​ត្ដ​ ​ចូល​ប្រឡូក​ក្នុង​ការងារ​ជា​អ្នក​សិល្បៈ​ដែល​ ​ពោ​ពេញ​ដោយ​ការ​ប្រកួត​ប្រ​ជែ​ង​។​ ​តារា​ ​សម្ដែង​និង​ចម្រៀង​រូប​នេះ​បាន​ដាក់​គោល​ ​ដៅ​ជាក់​លាក់​មួយ​សម្រាប់​ជីវិត​គឺ​ចង់​ ​ទទួល​បាន​ជោគជ័យ​ព្រម​គ្នា​ទាំង​ការងារ​សិល្បៈ​ និង​មុខ​ជំនួញ​ផ្ទាល់​ខ្លួ​ន​ ។​ ​

Edit-13

ក្រោយ​ដក​ខ្លួន​ពី​បេ​ក្ខ​ភាព​ប្រ​ឡូង​ ​Freshie​ ​Girl​ ​&Boy​ ​កាល​ពី​អំឡុង​ ​ឆ្នាំ​២០០៩ ហេង​ ​ពិសិដ្ឋ​ ​នៅ​តែ​ប​ន្ដ​ការងារ​ ​សិល្បៈ​មួយ​ចំនួន​ទាំង​ការ​ថត​បទ​ចម្រៀង​ ​ឈុត​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​តាម​រ​យៈ​ការ​ជួយ​ជំរុញ​ណែនាំ​ពី​អ្នក​ផលិតកម្ម​វិធី​ ​និង​ពិធី​ករ​លោក​ ​ភោ​ ​សុ​ផា​និ​ត​។​ ​ប៉ុន្ដែ​ លោក​បាន​ដក​ខ្លួន​ក្នុង​រ​យៈ​ពេល​វែង​ដើម្បី​ប​ន្ដ​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ​ ​គ្រប់គ្រង​ពាណិជ្ជ​កម្ម​អ​ន្ដរ​ជាតិ​នៅ​ប្រទេស​ ​ម៉ា​ឡេ​ស៊ី​។​ ​ក្រោយ​បញ្ចប់​ការ​សិក្សា​ ​សិល្ប​ករ​វ័​យ​២៦ឆ្នាំ​រូប​នេះ​បាន​ចាប់​ផ្ដើម​ ​ប្រឡូក​នឹង​ការងារ​សិល្បៈ​ជា​ថ្មី​ស្រប​ពេល​ដែល​លោក​ទទួល​បាន​តំណែង​ជា​អ្នក​គ្រប់គ្រង​នៅ​ក្រុម​ហ៊ុន​ជួញ​ដូរ​មាស​ធំ​មួយ​នៅ​កម្ពុ​ជា​។​ ​លោក​បញ្ជាក់​ថា​ ​“អាច​ជា​ ​រឿង​និ​ស្ស័​យ​ស្រលាញ់​និង​មាន​ឈាម​ជ័រ​ ​ជា​អ្នក​សិល្បៈ​ដែល​លោក​យាយ​ធ្លាប់​ជា​ ​ម្ចាស់​ផលិតកម្ម​បន្ទាយស្រី​ទើប​ខ្ញុំ​មិន​ ​ទៅ​ណា​ឆ្ងាយ​”។

តារា​សម្ដែង​រូប​នេះ​ប​ន្ដ​ ​ថា​ ​តាម​ពិត​លោក​ធ្លាប់​ចូល​រួម​សម្ដែង​ ​ខ្សែ​ភាព​យ​ន្ដ​តាំង​ពី​កុមារភាព​ម្ល៉េះ​គឺ​ក្នុង​អំឡុង​ទ​ស្ស​វត្សរ៍​ទី​៩០ដោយ​លោក​ចូល​ ​រួម​សម្ដែង​ជា​តួ​អង្គ​កូន​ប្រុស​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ​អ្នក​នាង​ ​អម្ពរ​ ​ទេវី​ ​និង​ ​អ្នក​នាង​កែវ​ ​ក​ល្យា​ល​ ​ជា​ដើ​ម ​។​ ​ទោះបី​ ​ជា​មិន​មាន​ស​មិ​ទ​ផល​ជា​ដុំ​កំភួន​លេច​ ​ធ្លោ​រ​ក្នុង​ការងារ​សិល្បៈ​ក្ដី​ក៏​លោក​បញ្ជាក់​ថា​ជា​មោ​ទ​នភា​ព​ដែល​បាន​បំពេញ​ក្ដី​ ​បំណង​ជា​អ្នក​សិល្បៈ​ដែល​បច្ចុប្បន្ន​លោក​ ​បាន​បង្ហាញ​មុខ​តាម​រ​យៈ​ការ​សម្ដែង​បទ​ចម្រៀង​មួយ​ចំនួន​សម្រាប់​ផលិតកម្ម​ ​ល្បី​ៗក្នុង​ស្រុក​ការ​ថត​ឈុត​ផ្សព្វផ្សាយ​ ​ពាណិជ្ជ​កម្ម​និង​សម្អាង​ការ​ជា​ដើម​ហើយ​ថ្មី​ៗនេះ​លោក​ក៏​មាន​ឱ​កាស​ឡើង​ច្រៀង​ ​ជា​ប​ន្ដ​បន្ទាប់​នៅ​កម្ម​វិធី​ប្រ​គុំ​ត​ន្ដ្រី​ចុង​ ​ស​បា្ដ​ហ៍​របស់​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​ ​ផង​ដែ​រ​។​ ​ប៉ុន្ដែ​សម្រាប់​ការ​ថត​ខ្សែ​ភាព​ ​យ​ន្ដលោក​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​ ​នៅ​ឡើយ​ខ​ណៈ​ដែល​មាន​ផលិតកម្ម​មួយ​បាន​ទាក់ទង​លោក​ឱ្យ​យ​ចូល​រួម​ស​ម្ដែ​ង ​។​ ​

លោក​ថា​ ​ការ​ពិចារណា​នេះ​ព្រោះ​តែ​ ​លោក​មិន​មាន​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​ ​ថត​ព្រោះ​តែ​ត្រូវ​ចំណាយ​ពេល​បំពេញ​ ​តួ​នាទី​ជា​អ្នក​គ្រប់គ្រង​ហាង​លក់​កា​រ៉េ​ម​ ​To​ ​To​ ​ដែល​មាន​៤សាខា​នៅ​ភ្នំ​ពេ​ញ​។​ ​ក្រៅ​ពី​នេះ​លោក​ក៏​មាន​ជំនួញ​ផ្ទាល់​ខ្លួន​ ​២ផ្សេង​ទៀត​ដែល​ត្រូវ​មើល​ការ​ខុស​ត្រូវ​ជា​ប្រចាំ​ផង​ដែ​រ​។​ ​

ហេង​ ​ពិសិដ្ឋ​ ​បញ្ជាក់​បន្ថែម​ថា​ ​ទាំង​ ​ការងារ​សិល្បៈ​និង​មុខ​ជំនួញ​សុទ្ធតែ​មិន​ ​អាច​ខ្វះ​មួយ​ណា​បាន​ឡើយ​ព្រោះ​លោក​ ​ចង់​ទទួល​បាន​ជោគជ័យ​ទាំង​ពីរ​ព្រម​គ្នា​។ ក្រៅ​ពី​គម្រោង​ពង្រីក​មុខ​ជំនួញ​ឱ្យ​កាន់​ ​តែ​ធំ​និង​ដំណើរ​ការ​ល្អ​ជាង​មុន​លោក​ក៏​ ​មាន​បំណង​ក្លាយ​ជា​អ្នក​ផលិតកម្ម​វិធី​ទូរទស្សន៍​ម្នាក់​ផង​ដែរ​ ​ហើយ​ពេល​នេះ​ ​លោក​បាន​នឹង​កំពុង​រៀបចំ​ផែនការ​ទាំងឡាយ​ដោយ​ល្អិត​ល្អន់​ដើម្បី​ប្រាកដ​ថា​នឹង​អាច​ជំរុញ​ក្ដី​សុ​បិ​ន្ដ​របស់​លោក​ឱ្យ​កាន់​ ​តែ​ខិត​ជិត​កៀក​ខ្លួ​ន​។​ ​តាម​រ​យៈ​ផែ​ក​ការ​ ​ច្បាស់លាស់​ការ​ពិគ្រោះ​យោបល់​ពី​អ្នក​ ​ជំនាញ​ផ្នែក​សិល្បៈ​និង​ការ​ដាក់​ចិ​ត្ដ​ធ្វើ​ ​ការងារ​ទាំង​នេះ​លោក​រំពឹង​ថា​វាង​នឹង​ទទួល​ ​ជោគជ័យ​នៅ​ពេល​ខាង​មុខ​ ៕

Edit-15

...

ដោយ៖ វ​ឌ្ឍ​នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print