ភ្នំពេញ៖ កុមាររងគ្រោះដោយអំពើទារុណកម្មរបស់ជនខ្ទើយជនជាតិវៀតណាមត្រូវបានបានសមត្ថកិច្ច និងការអង្គការការពារសិទ្ធិកុមារ ( Children Protection Unit ) សង្គ្រោះបានហើយបន្ទាប់ពីបានឃើញព័ត៌មានបង្ហោះនៅលើបណ្ដាញសង្គម Facebook នៅព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៦ ។ ពេលនេះកុមាររងគ្រោះកំពុងនៅជាមួយម្ដាយនៅក្រមការរក្សាសុវត្ថិភាពពីសមត្ថកិច្ច និងអង្គការ CPU ។ ដោយឡែកជនល្មើសជាជនជាតិវៀតណាមនោះបានរត់គេចខ្លួន តែសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ៣នាក់ទៅសាកសួរដើម្បីស្រាវជ្រាវរកជនល្មើសយួនរូបនោះ ។
មហាជនបានសំណូមពរសមត្ថកិច្ចគ្រប់លំដាបថ្នាក់មេត្តាបន្តកិច្ចខិតខំប្រឹងប្រែងថែមទៀតដើម្បីតាមចាប់ជនល្មើសវៀតណាមរូបនេះយកមកផ្ដន្ទាទោសតាមច្បាប់ ។ បើសិនជាជនល្មើសរូបនេះរត់គេចខ្លួនទៅប្រទេសវៀតណាម គួរតែសហការជាមួួយសមត្ថកិច្ចវៀតណាមដើម្បីចាប់ខ្លួនអោយបាន ។
សមត្ថកិច្ចនគរបាលខេត្តកំពង់ចាមបានអោយដឹងថា៖ ជនសង្ស័យបីនាក់ពាក់ព័ន្ធធ្វើទារុណ្ឌកម្មមកលើកុមារនេះ សមត្ថកិច្ចពិតជាឃាត់ខ្លួនបានបីនាក់មែន ហើយបញ្ជូនខ្លួនទៅកាន់ខេត្តមណ្ឌលគិរីដែលជាកន្លែងប្រព្រឹត្តបទល្មើស។ ដោយឡែកជនជាតិវៀតណាមដែលប្រើឧបករណ៍ឆក់ និងធ្វើទារុណ្ឌដ៏សាហាវយង់ឃ្នងនោះមិនទាន់ចាប់ខ្លួនបានទេគឺស្ថិតក្នុងប្រម៉ាញ់សមត្ថកិច្ចនៅឡើយ៕
ដោយ៖ វណ្ណះ