រកឃើញសាកសព៣៦នាក់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅប៉ាគីស្ថាន

ចែករំលែក៖

ក្រុមជួយសង្គ្រោះបានរកឃើញសាកសព៣៦នាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថានPIA ។

សារព័ត៌មាន Dunya របស់ប៉ាគីស្ថាន បានផ្សាយថា យន្តហោះ ATR-42មាន លេខហោះហើរPK-661 បានជួបគ្រោះ ថ្នាក់ពេលហោះហើរចេញពីទីក្រុង Chitral ឆ្ពោះទៅកាន់ទី្រក្រុងអុីស្លាម៉ាបាដ។ យន្តហោះខាងលើបានធ្លាក់នៅក្នុងភូមិ Saddha Batolini ក្នុងស្រុក Abbottabad ខេត្ត Khyber Pakhtunkhwa កាលពីថ្ងៃទី៧ ខែធ្នូ។

នៅពេលជួបគ្រោះថ្នាក់យន្តហោះខាងលើដឹកអ្នកដំណើរ៤៨នាក់ ក្នុងនោះមានក្រុមពហុនិកា៥នាក់វិស្វករម្នាក់។ កម្លាំង ជួយសង្គ្រោះបានឲ្យដឹងថា ក្រោយហេតុការណ៍គ្រោះថ្នាក់ពួកគាត់រកឃើញសាកសព៣៦នាក់ ប៉ុន្តែមិនទាន់ស្គាល់អត្ត សញ្ញាណនៅឡើយទេ។

សារព័ត៌មានAFP បានដកស្រងសម្តី លោក Sardar Aurangzeb Nalota មន្ត្រី ក្នុងតំបន់ឲ្យដឹងថា យន្តហោះធ្លាក់ផ្ទុះឆេះបែកជាច្រើនបំណែកទើបគ្មានអ្នកនៅរស់។ បំណែកយន្តហោះខ្ទាតនៅពាសពេញជើងភ្នំ។

សារព័ត៌មានរ៉យទ័របានផ្សាយថា ក្នុង ចំណោមជនរងគ្រោះមានទាំងតារាចម្រៀង ប៉បដ៏ល្បីរបស់ប៉ាគីស្ថានគឺ Junaid Jamshed ។
យន្តហោះដែលជួបគ្រោះថ្នាក់ខាងលើបានហោះហើររយៈពេល១០ឆ្នាំមកហើយ ហើយក៏ធ្លាប់ជួបបញ្ហាបច្ចេកទេសកាលពី ឆ្នាំ២០០៩ផងដែរ។ នៅក្នុងសេចក្តីប្រកាស មួយនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក ណាវ៉ាស សារីហ្វ បានបញ្ជាក់ថា «ពលរដ្ឋនៅក្នុងប្រទេសទាំងមូលមានការតក់ស្លុតយ៉ាងខ្លាំង ចំពោះហេតុការណ៍គ្រោះថ្នាក់ ខាងលើ។ ខ្ញុំសូមរំលែកទុក្ខដល់គ្រួសារ ជនរងគ្រោះផងដែរ»។

នៅពេលនេះក្រុមអ្នកឯកទេសមិនទាន់អាចសន្និដ្ឋានបានថា បណ្តាលមកពីមូល ហេតុអ្វីឡើយ។ តាមការសន្និដ្ឋាជាបឋមអាចបណ្តាលមកពីអាកាសធាតុ ទើប បណ្តាលឲ្យបុកភ្នំផ្ទុះឆេះបែបនេះ។

នេះជាករណីធ្លាក់យន្តហោះទី២ហើយនៅចុងឆ្នាំ២០១៦។ កន្លងមកមានការ ធ្លាក់យន្តហោះនៅប្រទេសកូឡុំប៊ី ពេល ដឹកកីឡាករប្រេស៊ីលទៅប្រកួតបាល់ទាត់ ធ្វើឲ្យកីឡាករ ១៩នាក់ស្លាប់ និងអ្នកជំនួយ ការអ្នកដំណើរសរុប ៧៦នាក់ស្លាប់។ ប៉ុន្តែករណីគ្រោះថ្នាក់នោះនៅមានអ្នកនៅរស់ ដោយសារតែយន្តហោះអស់សាំងទើបមិនបណ្តាលឲ្យផ្ទុះខ្លាំង៕

0_nzxo-jpg-ashx 8_amdx 9_cwtk 11_frft

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print