លិចនាវានៅយេមែនសង្គ្រោះបាន៤២នាក់និងបាត់ខ្លួន២០នាក់

ចែករំលែក៖

មន្ត្រីយេមែននៅថ្ងៃទី៨ ខែធ្នូ បានឲ្យ ដឹងថា មានមនុស្ស១២នាក់បានជួយ សង្គ្រោះទាន់ពេលវេលានៅតំបន់សមុទ្រ កោះស៊ូកូត្រា ក្រោយពេលនាវាដឹកទំនិញមួយគ្រឿងចេញពីកំពង់ផែ Mukalla ស្ថិត នៅក្នុងខេត្តhadramout ភាគអាគ្នេយេមែន និងមានដឹកពលរដ្ឋដែលរស់នៅលើកោះ ស៊ូកូត្រា ត្រឡប់ទៅកាន់កោះនៅមហា សមុទ្រឥណ្ឌាក៏ស្រាប់តែលិចនៅចម្ងាយពីដីគោក ៣៥០គីឡូម៉ែត្រ។

តាមសារព័ត៌មានរបស់យេមែនបាន ផ្សាយថាមានមនុស្ស២០នាក់នៅបាត់ ខ្លួននៅឡើយ ហើយការរុករកអ្នកបាត់ខ្លួនកំពុងធ្វើឡើងយ៉ាងសកម្ម។

ប្រធានាធិបតីយេមែនលោក Abedrabbo Mansour Hadi បានអំពាវនាវឲ្យ បង្កើនក្រុមជួយសង្គ្រោះស្វែងរកអ្នកដែលបាត់ខ្លួនទាំងអស់នោះ។ លោក Fahad Kaffen មន្ត្រីគ្រប់គ្រងវិស័យជលផលបានឲ្យដឹងថា នាវាខាងលើជួបគ្រោះថ្នាក់មុនលិចប៉ុន្តែមិនបានបញ្ជាក់ថា លិចដោយ សារមូលហេតុអ្វីឡើយ។

នៅពេលនេះយន្តហោះពីរគ្រឿងរបស់អារ៉ាប៊ីសាអូឌីនរួមជាមួយ នាវាអូស្ត្រាលី និងអូទ្រីសបានទៅជួយដល់សកម្មភាពរុករកអ្នកបាត់ខ្លួន ។
សង្គ្រាមស៊ីវិលអូសបន្លាយជាង២ឆ្នាំនៅយេមែនធ្វើឲ្យការធ្វើដំណើទៅកាន់កោះស៊ូកូតា្រ មិនសូវមាននាវាដឹកអ្នក ដំណើរ ។

ទាំងនោះហើយបានជាអ្នកដំណើរចាំបាច់ត្រូវតែធ្វើដំណើរជាមួយនាវាដឹកទំនិញ ទៅកាន់គោលដៅ៕

yemen_1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print