វីដេអូធ្វើទារុណកម្មកុមារ៤៨វីដេអូ នៅក្នុងទូរស័ព្ទខ្ទើយវៀតណាម

ចែករំលែក៖

ប៉ូលីសវៀតណាមបានចាប់ជនល្មើសដែលធ្វើទារុណកម្មទៅលើកុមារបានហើយកាលពីយប់ថ្ងៃទី៧ ខែធ្នូ នៅឯប្រទេសវៀតណាម ហើយកំពុងរៀបចំឯកសារបញ្ជូនមកប្រទេសខ្មែរយើង។ ទាក់ទងនឹងករណីនេះ ប៉ូលិសវៀតណាម បានរកឃើញវីដេអូ clip ធ្វើទារុណកម្មលើកុមារចំនួន 48 វីដេអូ ក្នុងទូរសព្ទ របស់ខ្ទើយវៀណាមរូបនោះ ហើយប៉ូលីសកំពុងស្រាវជ្រាវមើលថាមានក្មេងប៉ុន្មាននាក់ និងជនជាតិអ្វីខ្លះដែលត្រូវគេធ្វើទារុណកម្ម ។

យោងតាមការឲ្យដឹងពីលោក Ho Si Tien អគ្គនាយកប៉ូលីសស៊ើបអង្កេតឧក្រិដ្ឋកម្មសណ្ដាប់ធ្នាប់សង្គមប្រទេសវៀតណាមបានឲ្យដឹងថា ខ្ទើយវៀតណាមនោះមានឈ្មោះថា Nguyen Thanh Dung មានដើមកំណើតពីខេត្ត An Giang ។

គួរបញ្ជាក់ថាបន្ទាប់ពីមានការប្រតិកម្មយ៉ាងខ្លាំងស្ទើរតែគ្រប់គ្នាពីអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ក្រោយឃើញខ្សែវីដេអូដ៏គួរឲ្យខ្លោចចិត្តមួយ ដែលក្មេងតូចដ៏គួរឲ្យអាណិតម្នាក់ត្រូវបានខ្ទើយជនជាតិវៀតណាមធ្វើបាប ដោយយកដែកឆក់មកឆក់គ្នាពេញរាងកាយ ធ្វើឲ្យគ្នាស្រែកយំឈឺចាប់យ៉ាងខ្លាំង ស្រាប់តែពេលថ្មីៗនេះមានលេចលឺព័ត៌មានថា ក្មេងតូចដ៏គួរឲ្យកំសត់នោះបានស្លាប់បាត់បង់ជីវិតហើយ ប៉ុន្តែព័ត៌មានទាំងនោះមិនពិតនោះទេ។

បច្ចុប្បន្នក្មេងតូចរូបនោះកំពុងរស់នៅជាមួយក្រុមគ្រួសារ ក្រោមការជួយជ្រោមជ្រែងមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីអង្គការ CPU។ ចំណែកខ្ទើយវៀតណាមនោះត្រូវបានមន្ត្រីជំនាញកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាមកំពុងតែស្វែងរកតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសឲ្យសមនឹងទង្វើរបស់ខ្លួន ដែលធ្វើបាបមកលើក្មេងតូចនោះ ៕

...

untitled-1-12

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print