នៅកម្ពុជាវិបត្តិនយោបាយមិនមានទេ តែបញ្ហាអ្នកនយោបាយគឺមានអ្នកធ្វើខុសច្បាប់ ត្រូវតែទទួលទោស

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានចូលរួមប្រកាសតែងតាំងលោក សុខ ពេញវុធ ជាអភិបាលខណ្ឌដូនពេញជំនួសលោក គួច ចំរើន ត្រូវបានផ្ទេរទៅជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១៦នេះ ។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ នៅពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាគ្មាននោះទេវិបត្តិនយោបាយកើតឡើង ផ្ទុយទៅវិញមានតែអ្នកនយោបាយដែលធ្វើខុសច្បាប់។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា នៅកម្ពុជាយើងវិបត្តិនយោបាយ មិនមានទេតែបញ្ហារបស់អ្នកនយោបាយ គឺមានដែលធ្វើខុសច្បាប់ ចឹងយើងត្រូវតែអនុវត្តច្បាប់ អ្នកនយោបាយធ្វើខុសច្បាប់ត្រូវទទួលទោស ។

លោកបន្ដថា ៖  ខ្មែរមានចំណុចល្អ គឺមានតែខ្មែរនិងខ្មែរទេ អាចដោះស្រាយជាមួយគ្នាបាន ហើយបរទេសគ្រាន់តែកំណត់គោលនោះទេ តែចុងក្រោយមានតែយើងជាខ្មែរទេ ដែលអាចដោះស្រាយបាន។

លោកអភិបាលបានរំលឹកថា តំណាងអង្គការសហប្រជាជាតិ លោក អាកាសសីុ ដែលមកកម្ពុជា ដើម្បីរៀបចំការបោះឆ្នោត ឆ្នាំ៩៣ បាន សារភាពថា គាត់បានធ្វើការយ៉ាងច្រើនដែលល្អ តែមានវិប្បដិសេរីមួយ គឺមិនអាចទាញក្រុមខ្មែរក្រហមមករួមជាមួយរាជរដ្ឋាភិបាល។

យោងតាមអនុក្រឹត្យរបស់នាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បានសម្រេចថា លោក គួច ចំរើន ដែលជាអភិបាលខណ្ឌចាស់ ត្រូវបានតែងតាំងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ហើយជំនួសដោយលោក សុខ ពេញវុធ ដែលជាអភិបាលរង។

ជាមួយគ្នានេះ ក៏មានប្រកាសផ្លាស់ប្តូរនាយករដ្ឋបាលសាលាខណ្ឌដូនពេញផងដែរ ដោយលោក អ៊ុក សាកល នាយករដ្ឋបាល ត្រូវបានតែងតាំងជាអភិបាលរងខណ្ឌ ជំនួសដោយលោក ចាន់ បណ្ឌិត ដែលជានាយករងរដ្ឋបាល។

លោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ ត្រូវបានប្រកាសតែងតាំងជាអភិបាលខណ្ឌដូនពេញ ជំនួសលោក គួច ចំរើន ដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចតំឡើង និងផ្ទេរឲ្យទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ។

លោក គួច ចំរើន និងលោក សុខ ពេញវុធ គឺជាមន្ត្រីមានស្នាដៃល្អ និងសកម្មក្នុងការងារ មានភាពរួសរាយរាក់ទាក់ ដែលទទួលបាននូវការគោរពស្រលាញ់ពីប្រជាពលរដ្ឋ និងមន្ត្រីរាជការជាច្រើនផងដែរ ៕

pa8 pa pa1 pa7 pa6 pa5 pa4 pa3 pa2

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print