ភ្នំពេញ៖ នារីម្នាក់ខណៈទៅសួរសុខទុក្ខប្ដីនៅពន្ធធានាគារ(គុក)ព្រៃស បានយកនូវសារធាតុញៀនមកជាមួយ ត្រូវបានអនុរក្សពន្ធធនាគារព្រៃស(ម២)ឃើញក៏ធ្វើការឃាត់ខ្លួន កាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០១៦ ស្ថិតនៅក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ។
ជនសង្ស័យមានឈ្មោះ ជា សុវណ្ណរ៉ា ភេទស្រី អាយុ២៥ឆ្នាំ មានមុខអ្នករត់តុនៅក្នុងណាហ្គា បច្ចុប្បន្នស្នាក់នៅផ្ទះជួល(ផ្ទះសំណាក់) យីហោ សួរស្ដី នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយមានស្រុកកំណើតនៅ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។
តាមប្រភពពីមន្ដ្រីអនុរក្សពន្ធធនគាព្រៃស(ម២)បានឲ្យដឹងថា នៅមុនពេលកើតហេតុនោះស្ដ្រីខាងលើបានមកសួរសុខទុក្ខប្ដីដែលមានឈ្មោះ វ៉ា វាន់ធី ដោយជាប់ពន្ធនាគារពីបទលួចម៉ូតូគេ ហើយបានផ្ញើនូវកាបូបខ្មៅមួយនៅកន្លែងផ្ញើកង់ម៉ូតូ បន្ទាប់ពីសួរសុខទុក្ខប្ដីរួចរាល់ស្ដ្រីខាងលើបានត្រឡប់មកវិញដើម្បីយកកាបូបខណៈអ្នកអនុរក្សបានសួរសំបុត្រដែលផ្ញើ ភ្លាមនោះស្ដ្រីខាងលើបានរូតកាបូបយកសំបុត្រស្រាប់តែដោយមកនូវជាមួយគ្រឿងញៀនមួយកញ្ចប់តូចមកជាមួយ ដោយឃើញបែបនោះមន្ដ្រីអនុរក្សបានធ្វើការឃាត់ខ្លួនស្រ្ដីខាងលើរួមជាមួយនឹងវត្ថុតាង ហើយបានសហការជាមួយមន្ដ្រីប៉ុស្ដិ៍ព្រៃវែង ដើម្បីនាំខ្លួនស្ដ្រីខាងលើមកសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោចាត់ការតាមនីតិវិធីបន្ដ៕
...
ដោយ៖ ភារ៉ា ដង្កោ