ខេត្តស្វាយរៀង ៖ កម្មករ-កម្មការនីរោងចក្រកាត់សំលៀកបំពាក់លូថៃរាប់ពាន់នាក់ បានធ្វើបាតុកម្មទាមទារឲ្យគណៈកម្មការកណ្តាលនិងមន្ទីរ ,ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈរកយុត្តធម៌ជូនតំណាងសហជីពសហព័ន្ធសហជីពស៊ិទ្ធិកម្មករខ្មែរម្នាក់ដែលរងគ្រោះដោយជនល្មើសវាយឲ្យរងរបួសហើយកម្មករកម្មការនីបានចោទប្រកាន់ថា មន្រ្តីក្រុមហ៊ុនលូថៃ ខេមបូឌា ជួលបុគ្គលិកឲ្យវាយតំណាងសហជីពក្នុងរឿងវិវាទការងារកម្មករកម្មការនី តវ៉ាទាមទារ លក្ខណ្ឌ័១៦ចំណុចមិនទាន់ដោះស្រាយដល់កិច្ចព្រមព្រៀងនិងសះជាគ្នានៅឡើយទើបកើតមានអំពើហិង្សាដោយកម្មករចោទថា មន្ត្រីក្រុមហ៊ុនលូថៃជួលបុគ្គលិកឲ្យវាយតំណាងសហជីព។
ការធ្វើបាតុកម្មនេះបានកើតឡើងកាលពីវេលាម៉ោង៧៖០០ព្រឹកដល់ម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៩ធ្នូ២០១៦នៅខាងមុខរោចក្រលូថៃ ស្ថិតនៅភូមិស្វាយតឿសង្កាត់ស្វាយតឿក្រុងស្វាយរៀង។ក្រោយពីធ្វើបាតុកម្មអស់រយៈពេលជាង៤ម៉ោងរួចមកដំណោះស្រាយបានមួយចំនួនខណះកម្មករកម្មការនីបានធ្វើកូដកម្មមិនចូលធ្វើការនាំគ្នាឡើងជិះរថយន្តត្រឡប់ទៅផ្ទះវិញ។
បើតាមសមត្ថកិច្ចនគបាលក្រុងស្វាយរៀងបានឲ្យដឹងថា នាំឲ្យមានផ្ទុះបាតុកម្មនេះឡើងដោយសារ មានជនសង្សយ័ម្នាក់វាយទៅលើតំណាងសហជីពស៊ិទ្ធិកម្មករខ្មែរម្នាក់ឲ្យរងរបួសហើយកម្មករកម្មការនីបានចោទប្រកាន់ថា ក្រុមហ៊ុនលូថៃ ជាអ្នកនៅពីក្រោយរឿងនេះ។ជនរងគ្រោះមានឈ្មោះខឿនលីដា ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរជាមន្ត្រីសហជីពសហពន្ធ័សហជីពសិទ្ធិកម្មករខ្មែរប្រចាំនៅក្នុងរោងចក្រក្រុមហ៊ុនលូថៃ(ខេមបូឌា )។
រីឯជនសង្ស័យដែលជាជនបង្ក ឈ្មោះមុំតាង ភេទប្រុស អាយុ៣៨ឆ្នាំជាបុគ្គលិក ក្រុមហ៊ុនលូថៃ ទើបតែចូលធ្វើការបានមួយខែប៉ុណ្ណោះ មានទីលំនៅខេត្តកំពត។ប្រភពដ៏ដែលបន្តទៀតថា ជនរងគ្រោះ និងជនសង្សយ័ មិនដែលស្គាល់គ្នា ឬមានជម្លោះអ្វីឡើយ មុនកើតហេតុជនរងគ្រោះ ចេញពីកន្លែងធ្វើការ ដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីបត់ជើងតូចខណៈកំពុងសំអាតអនាម័យដៃក្នុងបន្ទប់ទឹកស្រាប់តែជនសង្ស័យឈ្មោះមុំតាំង ដើរចូលទៅទាញជនរងគ្រោះរួចដាល់យ៉ាងសន្ធាប់ទៅលើដើមទ្រូងជនរងគ្រោះពីបីដៃ បណ្តាលឲ្យរងរបួសធ្ងន់ ជនរងគ្រោះក៏ប្រឹងរត់ចេញមកក្រៅបន្ទប់រួចស្រែកឲ្យគេជួយផ្អើលដល់កម្មករកម្មការនីរោងចក្ររត់ចេញមកជួយខណៈនោះសមត្ថកិច្ចក៏ទៅដល់ភ្លាមៗដែរ ហើយបានហៅជនសង្ស័យនិងជនរងគ្រោះទៅសាកសួរនិងដោះស្រាយ។
បើតាមលោកអ៊ូ សាខឿន អនុប្រធានមន្ទីរការងារនិងបណ្តោះបណ្តាលវិជ្ជាជីវៈខេត្តទទួលបន្ទុកការងារគ្រប់គ្រង វិវាទតំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្រុមហ៊ុនលូថៃ(ខេមបូឌា)ខូអឹលធីឌីមានកម្មករនិយោជិតសរុប១៧៧៩នាក់ហើយមានវិវាទការងារ រហូតមានផ្ទុះធ្វើកូដកម្ម ចាប់ផ្តើមតាំងពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានកម្មការនីចូលរួមធ្វើកូដកម្មចំនួន៩៤៣នាក់ការទាមទារលក្ខណ្ឌ័១៦ចំណុច។ លទ្ធផល គឺសះជាបានជាច្រើនចំណុចដែរតែវិវាទការងារនៅតែបន្តដោះស្រាយ។ហើយចំពោះរឿងកម្មករចោទថាក្រុមហ៊ុនជួល បុគ្គលិកឈ្មោះមុំតាំងវាយតំណាងសហជីពនោះមិនទាន់ដោះស្រាយបានទេ ច្បាប់ក្រុមហ៊ុនបុគ្គលិកណាប្រព្រឹត្តខុសច្បាប់ ក្រុមហ៊ុនត្រូវបានបញ្ឈប់ពីការងារហើយ ចំណែកឈ្មោះមុំតាំងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឲ្យជនរងគ្រោះប្តឹងទៅសមត្ថកិច្ចនគបាលទៅក្រុមហ៊ុនមិនលូកដៃទេ។ហើយជនរងគ្រោះរងរបួសក្រុមហ៊ុន ព្យួការងាររយៈពេលមួយខែ ក៏ប៉ុន្តែកម្មករទាមទាឲ្យជនរងគ្រោះនៅធ្វើការ ដ៏ដែលនិងឲ្យក្រុមហ៊ុនទទួលខុសត្រូវនិងបង់ថ្លៃព្យាបាល២០លាន រៀល ។
លោកអ៊ូ សាខឿនបន្តទៀតចំពោះកម្មករចោទថាក្រុមហ៊ុនជួលបុគ្គលិកឲ្យវាយតំណាងសហជីពនោះក្រុមហ៊ុនលូថៃបានបដិសេធន៍ ដូច្នេះដំណោះស្រាយមិនទាន់បានបញ្ចប់ទេនិងលើកទៅដោះស្រាយនៅព្រឹកថ្ងៃចន្ទ័ទី១២ធ្នូ២០១៦ ។
ចំណែកក្រុហ៊ុនលូថៃ ដែលជាក្រុមហ៊ុនរោងចក្រកាត់សំលៀកបំពាក់ ដែលថៅកែរជាជនជាតិចិននោះមិនអាចរកសុំការបំភ្លឺមិនបានទេដោយទូរសព្ទ័ចូលគ្មានអ្នកលើក៕ ដោយ ៖ យឹមសុថាន