កូរ៉េខាងត្បូងរកឃើញរូងក្រោមដីដែលអាចបញ្ជូនទាហាន៣ម៉ឺននាក់ចេញពីព្រំដែនកូរ៉េខាងជើង

ចែករំលែក៖

ប្រទេសកូរ៉េខាងត្បូងបានរកឃើញរូងសម្ងាត់ក្រោមដីដែលគេបង្កើតឡើង និង អាចបញ្ជូនទាហានបាន៣០.០០០នាក់ ក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះ ដែល ស្ថិតនៅក្រោមព្រំដែនរបស់ប្រទេសកូរ៉េ ខាងជើង។

យោងតាមសារព័ត៌មានអង់គ្លេស Mirror បានផ្សាយថា រូងក្រោមដីដែលគេរក ឃើញនេះអាចមានប្រវែងរហូតដល់២៥០គីឡូម៉ែត្រ ហើយការរកឃើញនេះបាន បង្កើតឲ្យមានការភ័យខ្លាចពីគម្រោងវាយ ប្រហារពីសំណាក់ប្រទេសកូរ៉េខាងជើង ផងដែរ។

សូមជម្រាបផងដែរថា ប្រទេសកូរ៉េខាង ត្បូងក៏ធ្លាប់រកឃើញរូងក្រោមដីម្តងរួចមកហើយ កាលពីឆ្នាំ១៩៧៤ នៅពេលដែល ទាហានល្បាតបានប្រទះឃើញចំហាយ ទឹកភាយចេញពីដី ហើយក្រោយមកប្រទេស នេះក៏សម្រេចចិត្តធ្វើការស៊ើបអង្កេតរូងក្រោមដីដែលបានរកឃើញនេះតែម្តង៕

korea-1 korea-2

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print