ភ្នំពេញ ៖ នារីម្នាក់សង្ស័យថា ត្រូវបានសង្សារដឹកមកដេកនៅផ្ទះសំណាក់យីហោសារីធំ រួចបាញ់ប្រហារបណ្តាលឲ្យស្លាប់ទាំងកណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះសំណាក់ប្រាប់ថា មុនកើតហេតុជនសង្ស័យ និងជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ស ស្លាកលេខ4399 មកជួលបន្ទប់បន្ទប់លេខ៤០៤ ជាន់ឡៅតឿ ដើម្បីស្នាក់នៅ គឺមួយខែអ្នកទាំងពីរមកជួលស្នាក់នៅ២ទៅ៣ដង ។ លុះនៅយប់កើតហេតុនេះ គឺនៅម៉ោងខាងលើ គេលឺសំលេងផ្ទុះអាវុធមួយគ្រាប់ ស្រាប់តែឃើញជនសង្ស័យខាងលើបានចុះមកក្រោមវិញតែម្នាក់ឯង ភ្លាមៗនោះសន្តិសុខ ហើយសន្តិសុខដែលយាមនៅផ្ទះសំណាក់បាននាំគ្នាឃាត់ តែជនសង្ស័យនៅតែចេញបាន ប្រតាយប្រតប់គ្នាផងដែរ ហើយដោយសារជនសង្ស័យមានអាវុធខ្លីនៅនឹងចង្កេះផង ទើបសន្តិសុខមិនហានឃាត់តទៅទៀត ខ្លាចជននោះបាញ់ថែមទើបជនសង្ស័យរូបនោះមានឱកាសយកម៉ូតូជិះចេញពីកន្លែងកើតហេតុរួចគេចខ្លួនបាត់ស្រមោល ។
នារីរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ សុន ស្រីលក្ខណ៍ អាយុ២៥ឆ្នាំ មុខរបរអ៊ុតសក់ កាន់អត្តសញ្ញាណបណ្ណ លេខ110404427 ។
បន្ទាប់ពីជនសង្ស័យចេញទៅបាត់ សន្តិសុខ និងអ្នកមើលការខុសត្រូវខាងផ្ទះសំណាក់នាំគ្នារត់ឡើងទៅមើលបន្ទប់៤០៤ ក៏បានឃើញនារីរងគ្រោះដេកស្លាប់នៅលើពួកបាត់ទៅហើយ ហើយបានទូរស័ព្ទហៅសមត្ថកិច្ចចុះមកមើលដើម្បីបញ្ជាក់ថា ស្ត្រីរងគ្រោះខាងលើពិតជាស្លាប់ដោយសារការបាញ់ប្រហារមែន ។
សពនារីរងគ្រោះត្រូវបានខាងផ្ទះសំណាក់ដឹកយកទៅតំកល់នៅមន្ទីរពេទ្យកាល់ម៉ែតបាត់ស្រមោល ៕ សហការី