​រយៈពេល២ឆ្នាំនេះទាហានបង្កើតរដ្ឋអ៊ិស្លាម IS ៥ម៉ឺននាក់បានស្លាប់

ចែករំលែក៖

មន្ត្រីយោធាអាមេរិកមួយរូបបានថ្លែង ថា ទាហានរបស់ក្រុមរដ្ឋអ៊ិស្លាម IS យ៉ាង តិច៥០.០០០នាក់ត្រូវបានសម្លាប់ចាប់ តាំងអំពីកងកម្លាំងសម្ពន្ធមិត្តដឹកនាំដោយ អាមេរិកចាប់ផ្តើមវាយប្រហារនៅក្នុង ប្រទេសអីុរ៉ាក់ និងស៊ីរីរយៈពេល២ឆ្នាំកន្លង មកនេះ ។

ជាមួយគ្នានេះដែរ កងកម្លាំងសម្ពន្ធមិត្ត ឬខាងក្រុមប្រដាប់អាវុធគាំទ្រដោយសហ រដ្ឋអាមេរិកមានផលប៉ះពាល់តិចតួចបំផុត។
មន្ត្រីអាមេរិកក៏បានថ្លែងព្រមានដែរថា ក្រុមរដ្ឋអ៊ិស្លាម IS បានដាក់ជំនួសទាហាន របស់ខ្លួនបានយ៉ាងឆាប់រហ័សក្រោយពី ទាហានទាំងនោះបានស្លាប់ ។

កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ មន្ត្រី អាមេរិកបានថ្លែងថា កម្លាំងសម្ពន្ធមិត្តបង្កើន សកម្មភាពវាយប្រហារកាន់តែខ្លាំងក្លាថែម ទៀតនៅទីក្រុងមូស៊ុល ខណៈដែលកងទ័ព ថ្មើរជើងអីុរ៉ាក់ធ្វើសមរភូមិយ៉ាងក្តៅគគុក ដើម្បីដណ្តើមទីក្រុងនោះគ្រប់គ្រងឡើង វិញ។ ប៉ុន្តែវាមានការលំបាកប៉ះប៉ូវជាទី បំផុត ដោយសារតែគ្រោះថ្នាក់ដល់ជន ស៊ីវីល។ ប៉ុន្តែប្រតិបត្តិការនេះវាជាការចាប់ ផ្តើមយុទ្ធនាការធ្វើឲ្យក្រុមរដ្ឋអ៊ិស្លាម រលាយសាបសូន្យ ។

មន្ត្រីអាមេរិកថ្លែងប្រាប់ប៊ីប៊ីស៊ីថា នោះ ជាកត្តាប៉ះពាល់ធ្ងន់ធ្ងរដល់កម្លាំងសត្រូវ ហើយ។ អាមេរិកស្ទាក់ស្ទើរក្នុងការផ្តល់ តួលេខពីការស្លាប់របស់កម្លាំងសត្រូវ។ កាលពីពេលថ្មីៗកន្លងមកនេះនាយ ទាហាន ជាន់ខ្ពស់អាមេរិក Sean MacFarland ត្រូវទីភ្នាក់ងារ AP ដកស្រង់ប្រសាសន៍ចុះ ផ្សាយថា យុទ្ធជនរបស់ក្រុមសត្រូវប្រមាណ ២៥.០០០នាក់ត្រូវបានសម្លាប់។

កាលពីដើមឆ្នាំ២០១៦ សេតវិមានក៏ បានប្រកាសក្នុងសេចក្តីប្រកាសព័ត៌មាន ដែរថា កងកម្លាំងទាហាន IS មានប្រមាណ ២៥.០០០នាក់ធ្វើប្រតិបត្តិការនៅលើទឹក ដីស៊ីរី និងអ៊ីរ៉ាក់ ដោយដកស្រង់តួលេខពី ក្រុមចារកម្មសម្ងាត់អាមេរិក ។

ក្រុម IS បានបាត់បង់ទឹកដីដែលធ្លាប់ គ្រង់គ្រងជាបន្តបន្ទាប់មិនដូចកាលពីឆ្នាំ ២០១៤នោះឡើយ។ បច្ចុប្បន្ននេះពួកគេ ទទួលរងការវាយប្រហារពីរុស្ស៊ី ទួរគី អីុរ៉ាក់ ស៊ីរី និងកងទ័ពជនជាតិឃើដ និងកងទ័ព ជើងអាកាសអាមេរិក និងអង់គ្លេស ។

នៅពេលនេះ ក្រុម IS មានទីតាំងលាក់ ខ្លួននៅទីក្រុងមូស៊ុល និងទីក្រុង Raqqa និងតំបន់ទន្លេ Euphrates ដែកលាតសន្ធឹង នៅភាគខាងកើតស៊ីរីដល់ភាគខាងលិច អីុរ៉ាក់ ដែលថាទីតាំងសំខាន់របស់កុលសម្ព័ន្ធ អារ៉ាប់ស៊ុននីនោះ៕

is2 is3 is1

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print