បើក​បុក​គេហើយ​ ដាក់​សាប៊ូគូថបើកគេចខ្លួនបាត់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តមួយគ្រឿងមិនស្គាល់អត្តសញ្ញាណ បានបេីកទៅបុកប៉ះនឹងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម c125 ពណ៌ខ្មៅសេរី២០១៥ មានស្លាកលេខព្រះសីហនុ 1A 5789 កាលពីម៉ោងជាង១០មុនថ្ងៃត្រង់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នៅម្តុំឃុំអូរត្រេះស្រុកស្ទឹងហាវខេត្តព្រះសីហនុ បណ្តាលអោយភាគីខាងម៉ូតូពីរនាក់ប្តីប្រពន្ធរងបួសធ្ងន់និងស្រាល រីឯភាគីខាងរថយន្តបានបេីករត់គេចបាត់ ។

សមត្ថកិច្ចមូលដ្ឋានអោយដឹងថា ជនរងគ្រោះទី1 ឈ្មោះ ហែម សាវុធ ភេទប្រុសអាយុ45ឆ្នាំមុរបរជាកម្មករមានទីលំនៅភូមិ2សង្កាត់1ក្រុងព្រះសីហនុ ជាប្តីនិងជាអ្នកបេីកម៉ូតូ របួសស្រាល និងទី2 ឈ្មោះ ឌី នីណា ភេទស្រីអាយុ44ឆ្នាំ ត្រូវជាភរិយារបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ចំណែកម៉ូតូត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ហេីយសមត្ថកិច្ចគ្រប់ផ្នែកកំពុងបន្តស្វែងរករថយន្តពាក់ពន្ធ័នឹងគ្រោះថ្នាក់ចរាចរណ៍នេះមកដោះស្រាយតាមនិតិវិធី ៕ សហការី

...

img_6189 img_6190 img_6191

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print