លោក​ ហុង​ វិណុល​ អញ្ជើញជាអធិបតីពិធីប្រជុំត្រួតពិនិត្យលទ្ធផលការចុះឈ្មោះបោះឆ្នោត​ និងទទួលដោះស្រាយបញ្ហាផ្សេងៗពីប្រធានសាខាបក្សភូមិ-ឃុំ

ចែករំលែក៖

imageខេត្តស្វាយរៀង៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំដូង នាវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ មានរៀបចំកម្មវិធីប្រជុំត្រួតពិនិត្យលទ្ធផលការចុះឈ្មោះបោះឆ្នោត និងដោះស្រាយបញ្ហាផ្សេងៗពីប្រធានសាខាបក្សភូមិ-ឃុំ ក្រោមអធិបតីលោក ហុង វិណុល អនុប្រធានគណៈពង្រឹងស្រុករមាសហែក និងជាប្រធានក្រុមការងារចុះជួយឃុំដូង និងមានការចូលរួមពីក្រុមការងារចុះជួយឃុំ ភូមិ ប្រធានសាខាបក្សភូមិ-ឃុំជាច្រើននាក់។
លោក ហុង វិណុល អនុប្រធានគណៈពង្រឹងចុះជួយស្រុករមាសហែក និងជាប្រធានក្រុមការងារចុះជួយឃុំដូង បានទទួលយកនូវរាល់សំណូមពរ នៃការលើកឡើងពីប្រធានសាខាបក្សឃុំ ក៏ដូចបក្សភូមិ ពីសេសលោកបានធ្វើការណែនាំដល់ប្រធានបក្សសាខាភូមិ-ឃុំ ត្រូវយកចិត្តទុកដាក់គិតគូជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ទាំងពីជីវភាពរស់នៅប្រចាំថ្ងៃ ទាំងការឈឺស្កាត់ និងតាមដានពីការបង្កបង្កើនផលថាតើពួកគាត់បានជួបប្រទះនូវបញ្ហាអ្វីខ្លះដើម្បីរកដំណោះស្រាយអន្តរាគមន៍ជូនពួកគាត់អោយបានទាន់ពេលវេលា ឬកាត់បន្ថយការលំបាក សម្រាលបានមួយកម្រិតណាមួយនោះ ទៅតាមគោលនយោបាយបក្ស តែងតែគិតដល់ប្រជាពលរដ្ឋ និងផ្សារភ្ជាប់នូវមនោសញ្ចេតនាមិនអាចឃ្លាតបាននោះ។
ប្រធានសាខាបក្សភូមិ-ឃុំ ក៏ដូចជាក្រុមការងារចុះជួយឃុំដូង បានទទួលយកនូវការណែនាំពីលោកប្រធានគណៈពង្រឹងចុះជួយឃុំដូង និងប្តេជ្ញាយកទៅអនុវត្តន៍អោយមានប្រសិទ្ធភាពជាមួយនិងការទទួលខុសត្រូវ ៕

imageimage image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print