គួរអោយអាសូរណាស់បើកម៉ូតូដឹកឈើដួលសង្កត់កិនក្បាលខ្លួនស្លាប់យ៉ាងអណោចអធ័ម

ចែករំលែក៖

ខេត្តក្រចេះ៖ បុរសម្នាក់ជាអ្នករកសុីដឹកឈើតាមម៉ូតូបានស្លាប់យ៉ាងអណោចអធ័ម ខណះបើកមូ៉តូដួលសង្កត់លើក្បាលបែកចេញខួរកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦នៅចំណុចភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
សមត្ថកិច្ចអះអាងថា៖ ជនរងគ្រោះឈ្មោះ ជូក ក្រត អាយុ២៤ រស់នៅស្រុកស្នួល ខេត្តក្រចេះ ជាកម្មករដឹកឈើតាមម៉ូតូ បានបើកដួលដោយខ្លួនឯង ហើយឈើសង្កត់ពីលើតែម្តង។ អ្នកខ្លះនិយាយថា៖ ជនរងគ្រោះបានបើកគេចពីមន្ត្រីនគរបាលចាំឈយកលុយពីម៉ូតូដឹកឈើនិងបានទាញដៃចង្កូតក៏បណ្តាលអោយដួលបែបនេះ។
ដោយឡែកលោក លន់ សុផាត ស្នងការនគរបាលខេត្តបានប្រាប់នគរដ្រេហ្គន តាមទូរស័ព្ទថា៖ រឿងនេះបើតាមការបញ្ជាក់ពីមន្ត្រី ជនរងគ្រោះបានបើកម៉ូតូដួលដោយខ្លួនឯងទេ ខណះគាត់បើកគេចរថយន្តចំនួនពីរគ្រឿងនោះ។ លោកបន្តថា៖ មន្ត្រីរបស់លោកគឺហាមដាច់ខាតរឿងយកលុយពីប្រជាពលរដ្ឋដឹកឈើតាមម៉ូតូ ពិសេសអោយចូលរួមធ្វើការណែនាំពួកគាត់កុំអោយដឹកខ្លាចគ្រោះថ្នាក់និងជាអំពើខុសច្បាប់តែប៉ុណ្ណោះ៕image

image image image

...

ដោយ៖សីលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print