ភ្នំពេញ ៖ នៅមុននេះបន្តិចមានការផ្ទុះអាវុធជាច្រើនគ្រាប់ ដោយការបាញ់អន្តរាគមន៍ ករណីមានជនសង្ស័យពីរនាក់បានធ្វើសកម្មភាពឆក់កាបូបពីជនបរទេសបានសម្រេច នៅចំណុចផ្លូវលេខ៤៧៤ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បន្ទាប់ពីកើតហេតុនារីជាជនបរទេសរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ទួលទំពូងទី១ ខណ្ឌចំការមន ។
ករណីនេះដែរ សមត្ថកិច្ចកំពុងស្វែងរកតាមចាប់ជនជនសង្ស័យផងដែរ ៕ សហភាតារៈ
...