អាវុធហត្ថខេត្តកំពង់ស្ពឺឡោមព័ទ្ធផ្ទះមេក្លោងជួញដូរថ្នាំញៀន ឃាត់មនុស្ស៣នាក់និងថ្នាំ១៩កញ្ចប់

ចែករំលែក៖

កំពង់ស្ពឺ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានបើកប្រតិបត្តិការឡោមព័ទ្ធផ្ទះមេក្លោងជួញដូរថ្នាំញៀនមួយកន្លែងដែលសមត្ថកិច្ចធ្វើការស្រាវជ្រាវជាយូរមកហើយដោយរកឃើញថ្នាំញៀន១៩កញ្ចប់តូចធំ និងឃាត់មនុស្ស៣នាក់យកមកចាត់ការតាមនីតិវិធី។

ការរឡោមព័ទ្ធបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកអនុសេនីយ៍ឯក ទិត្យ វណ្ណៈ ប្រធានមន្ទីរយុត្តិធម៌កងរាជហាវុធហត្ថខេត្តបានប្រាប់នៅព្រឹកថ្ងៃទី១២ធ្នូនេះថា ដោយ
មានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងមន្ទីរយុត្តិធម៌ ដោយបានការសហការរួមជាមួយកម្លាំងអាវុធហត្ថស្រុកអង្គស្នួល ខេត្តកណ្តាល ចុះបង្រ្កាបនិងឡោមពទ្ធផ្ទះមេខ្លោងជួញដូរគ្រឿងញៀន នៅចំណុចភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

លោក ទិត្យ វណ្ណៈបន្តថា ក្នងប្រតិតបត្តិការនោះកម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់មាន ទី១-ឈ្មោះ គង់ ស្រីនី ភេទស្រី អាយុ៤២ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ ឃុំខាងលើ ទី២-ឈ្មោះ ម៉ៅ ថាន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរិត ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី៣-ឈ្មោះ ស៊ីម ធារី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកវត្ថុងតាងរឹបអូសរួមមាន៖ ម្សៅសថ្លា ចំនួន១៩កញ្ចប់, ជញ្ជីងថ្លឹងថ្នាំ១, កន្ត្រៃយ៣, ដែកកេះ១២, ទូរស័ព្ទ៤គ្រឿង, ស្លាកលេខម៉ូតូ២, ដបជក់ថ្នាំ២, កាបូប ច្រកថ្នាំ៣, លុយរៀល៦ម៉ឺនរៀល និងថង់សម្រាប់ច្រកថ្នាំ។

លោកទិត្យ វណ្ណៈ បន្តទៀតថា ក្រោយពីឃាត់ខ្លួនកម្លាំងរបស់លោកបាននាំជនសង្ស័យជាមេក្លោងជួញដូរថ្នាំញៀនទាំ៣នាក់មកទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

tra-2 tra

...

ដោយ៖ សេនាស័ក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print