ឃាត់ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ កំពុងប្រើប្រាស់គ្រឿងញៀនក្នុងមជ្ឈមណ្ឌលកោះពេជ្រ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់សហការជាមួយសន្តិសុខកោះពេជ្រឃាត់ខ្លួនបានជនសង្ស័យម្នាក់ក្នុងចំណោម៣កំពុងប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបន្ទប់ទឹកខាងក្រោយអគារ K ក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសែបគ្រឿងញៀនឈ្មោះវឿន វុធធឿន ហៅចាវ អាយុ១៧ឆ្នាំ មុខរបរជាចុងភៅម្ហូបការ មានទៅលំនៅភូមិសាក់ពីរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ខាងលើនេះត្រូវបានសន្តិសុខកោះពេជ្រ ប្រទះឃើញជនសង្ស័យកំពុងអង្គុយសម្ងំជក់គ្រឿញៀន នៅចំណុចក្នុងបន្ទប់ទឹកខាងក្រោយអគារ K ក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់សហការជាមួយសន្តិសុខកោះពេជ្រចុះឃាត់ខ្លួនជនសង្ស័យបានម្នាក់និងសម្ភារសម្រាប់ជក់១ចំនួនផងដែរ។ ចំណែកបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់នាំមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី៕

image1

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print