Update: នគរបាលព្រហ្មទណ្ឌក្រុងម្នាក់ បាញ់៤-៥គ្រាប់បង្អើលចោរដើរឆក់ទូរស័ព្ធពីនារីបរទេសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីនគរបាលព្រហ្មក្រុងកំរិតស្រាលម្នាក់ បានដកកាំភ្លើងខ្លីបាញ់៤ទៅ៥គ្រាប់ឡើងលើ បង្អើលក្រុមចោរ២នាក់រត់គេចខ្លួនបាត់ស្រមោល ខណៈដែលក្រុមចោរទាំងនោះ ធ្វើសកម្មភាពឆក់ទូរស័ព្ធពីនារីជនជាតិបរទេសម្នាក់បានសម្រេច។

ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច នៅវេលាម៉ោង៧និង១០យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នៅក្បែរតារាងបាល់ទះ យីហោ១៦៨ តាមផ្លូវបេតុង៤៧៤ ស្ថិតក្នុងសង្កាត់ទូលទំពូង១ ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា  ដំបូងគេសង្កេតឃើញនារីជនជាតិបរទេសម្នាក់ដែលជាជនរងគ្រោះ បានដើរចុចទូរស័ព្ធលេងតាមបណ្ដោយផ្លូវ៤៧៤ ទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែត្រូវក្រុមចោរ២នាក់ ដែលដើរបញ្ច្រាសទិសគ្នា ឃើញឱកាសល្អទើបពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ធពីជនរងគ្រោះបានសម្រេច។ ស្របពេលនោះក៏មានមន្រ្តីនគរបាលម្នាក់ កំពុងបើករថយន្តស្រាប់ឃើញសកម្មភាពចោរឆក់ទូរស័ព្ធនារីជនជាតិបរទេស ពេលនោះមន្រ្តីនគរបាលរូបនោះ ក៏ដកកាំភ្លើងបាញ់ឡើងលើមេឃ៤ទៅ៥គ្រាប់ ដើម្បីបន្លាចក្រុមចោរ ធ្វើឲ្យពួកគេភ័យស្លន់ស្លោរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ជនរងគ្រោះដែលជានារីជនបរទេសបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទូលទំពូង១ ។ដោយឡែកមន្ត្រីនគរបាលម្នាក់ដែលបានបាញ់បោះបង្កការភ្ញាក់ផ្អើលនោះ ក្រោយពីកើតហេតុបានបើករថយន្តចេញពីកន្លែងកើតហេតុធ្វើធម្មតា ៕

12-9-2016-16 12-9-2016-15 12-9-2016-18 12-9-2016-17

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print